គណនីកូនល្អ បានរចនាឡើងសម្រាប់កូនអ្នក និងត្រូវបានគ្រប់គ្រងដោយអ្នក

អត្ថប្រយោជន៍ដែលទទួលបាន

 • ទទួលបានការប្រាក់ខ្ពស់រហូតដល់ ៥.៥​០%
 • រក្សាសុវត្ថិភាពសាច់ប្រាក់របស់កូនលោកអ្នក
 • បើកគណនីដោយមិនបង់កម្រៃសេវា
 • ការប្រាក់ត្រូវបានផ្តល់ជូនចាប់ពីថ្ងៃបើកគណនីដំបូង រហូតដល់ថ្ងៃដកប្រាក់ ហើយក៏ត្រូវបានគណនារៀងរាល់ថ្ងៃ នឹងដាក់បញ្ចូលក្នុងគណនីរៀងរាល់ចុងខែ
 • កូនរបស់លោកអ្នកអាចរៀន និងមានទម្លាប់សន្សំប្រាក់

ឯកសារតម្រូវ

សម្រាប់​កុមារ (ឯកសារ​ណាមួយ​ក្នុង​ចំណោម​ឯកសារ​ខាង​ក្រោម )

 • សំបុត្រ​កំណើត
 • សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់​នៅ ដែល​មាន​ឈ្មោះ​កុមារ
 • លិខិត​បញ្ជាក់ទីលំនៅ​ ចេញ​ដោយ​អាជ្ញាធរ

សម្រាប់​ឪពុកម្តាយ ឬ​ អាណាព្យាបាល

 • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូច​ជា​អត្តសញ្ញណប័ណ្ណ ឬ​ លិខិត​ឆ្លង​ដែន និង/ឬ​ ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត

លក្ខខណ្ឌ

រូបិយប័ណ្ណ
 • ប្រាក់រៀល និង ដុល្លារអាមេរិក
សមតុល្យអប្បបរមា
 • ២០.០០០ រៀល ឬ ៥ ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ*
 • ប្រាក់រៀល ៥,៥០%
 • ប្រាក់​ដុល្លារ ៥,០០%
លក្ខខណ្ឌនៃការដក
 • ពេលដែលកុមារមានអាយុ១៨ឆ្នាំ
លក្ខខណ្ឌនៃ​ការ​បើក​គណនី
 • សម្រាប់កុមារ៖ ត្រូវមានអាយុក្រោម ១៨ឆ្នាំ
 • សម្រាប់ឪពុកម្តាយ ឬ អាណាព្យាបាល៖ នីតិជន ជា​ជន​ជាតិខ្មែរ និង​បរទេស
លក្ខខណ្ឌទូទៅ
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 • ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនទ្បើយ។

របៀប​អនុវត្ត

សូម​អញ្ជើញ​ទៅ​កាន់​សាខា ​ធនាគារ អ៊ូរី ​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ

ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣

ទំនាក់ទំនង

គណនីសង្ឃឹម

ស្វែងយល់បន្ថែម

គណនីសន្សំតាមផែនការ

ស្វែងយល់បន្ថែម