ផ្តល់ភាពរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់សេវារបស់ធនាគារ អ៊ូរី លើកម្មវិធី​ ធនាគារចល័ត

អត្ថប្រយោជន៍

 • ផ្តល់ភាពរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់សេវារបស់ធនាគារ អ៊ូរី ដោយចំណាយពេលវេលាតិច។
 • អនុញ្ញាតឲ្យអតិថិជនបង្កើតគណនីបានដោយខ្លួនឯង
 • អាចភ្ជាប់កម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ូរី បានភ្លាមៗ
 • ផ្ទេរប្រាក់ក្នុងធនាគារ អ៊ូរី និងទៅកាន់ស្ថាប័នផ្សេងតាមរយៈប្រព័ន្ធ Bakong, RFT & FAST
 • ទូទាត់វិក័យបត្រផ្សេងៗដូចជា បង់ថ្លៃទឹក ភ្លើង សំរាម និងបញ្ចូលលុយទូរសព្ទ
 • ទូទាត់ស្គេនតាមរយៈ KHQR

លក្ខខណ្ឌតម្រូវ

សម្រាប់អតិថិជនឯកត្តបុគ្គល

 • អតិថិជនទាំងជាជនជាតិខ្មែរ និងជនបរទេសដែលមានអត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាព
 • មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
 • មានទូរសព្ទឆ្លាតវៃ និងលេខទូរសព្ទក្នុងស្រុកដែលមានសុពលភាព

ចំនួនទឹកប្រាក់កំណត់សម្រាប់ អតិថិជន

 • អតិថិជនអាចធ្វើប្រតិបត្តិការចេញ ដោយកំណត់ត្រឹមចំនួន ៣,០០០ ដុល្លារអាមេរិក ឬ ១២,០០០,០០០ រៀល ក្នុងមួយប្រតិបត្តិការ និង/ឬ ក្នុងមួយថ្ងៃ។
 • អតិថិជនអាចធ្វើប្រតិបត្តិការចូល ដោយកំណត់ត្រឹមចំនួន ១០,០០០ ដុល្លារអាមេរិក ឬ ៤០,០០០,០០០ រៀល ក្នុងមួយប្រតិបត្តិការ និង/ឬ ក្នុងមួយថ្ងៃ និង ៥០,០០០ ដុល្លារអាមេរិក ឬ ២០០,០០០,០០០ រៀល ក្នុងមួយខែ។

លក្ខខណ្ឌ

រូបិយប័ណ្ណ
 • ប្រាក់រៀល និង ដុល្លារអាមេរិក
ការដាក់ប្រាក់តម្កល់ដំបូង
 • មិនកំណត់
សមតុល្យគណនីអប្បបរមា
 • មិនកំណត់ (អាចដកប្រាក់ដល់សមតុល្យស្មើសូន្យ)
លក្ខណៈសម្បត្តិក្នុងការទទួលបានសេវា
 • អតិថិជន​ឯកត្តបុគ្គល
អត្រាការប្រាក់ប្រចាំឆ្នាំ
 • ប្រាក់រៀល ៣.០០%
 • ប្រាក់ដុល្លារ ៣.០០%
 • ** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 • ** ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ។

របៀបស្នើសុំបើកគណនី

 • បង្កើតគណនីរហ័សដោយខ្លួនឯងឥឡូវនេះ​៖  ទាញយកកម្មវិធី
 • សម្រាប់ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរសព្ទ ០២៣ ៩៦ ៣៣៣៣ ឬ ០៨១ ៣៣១ ៣៣៣
ទំនាក់ទំនង