ក្រុមហ៊ុនរបស់យើង

ធនាគារ អ៊ូរី ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ អ៊ូរី បានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជិត 30 ឆ្នាំមកហើយ ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏ឆ្លាតវៃជាច្រើនដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ សេវាធនាគារចល័ត ការទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារ អ៊ូរី បានប្តេជ្ញាធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង តាមរយៈសេវាកម្ម ធនាគារដែល លឿន ងាយស្រួល និងគួរ ឱ្យទុកចិត្ត។ មកដល់ពេលបច្ចុប្បន្ននេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានពង្រីកសាខាប្រតិបត្តិការរបស់ខ្លួនរហូតដល់១៣៨ សាខាទូទាំងប្រទេសកម្ពុជា។ ធនាគារ អ៊ូរី គឺជាធនាគារលំដាប់ពិភពលោកមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ 1899 ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន 344 ពាន់លានដុល្លារអាមេរិក និងគ្របដណ្តប់លើសាខាចំនួន 747 នៅក្នុងប្រទេសកូរ៉េខាងត្បូង និង 451 សាខា ក្នុង 23 ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ (គិតត្រឹមចុងឆ្នាំ 2020)។

ទ្រព្យសកម្មសរុប

១.៤៣៨ លានដុល្លារ

អតិថិជនសរុប

៤១៧.៨៥៨នាក់

បុគ្គលិកសរុប

៤.២០៥ នាក់

ព្រឹត្តិការណ៍សំខាន់ៗ

១៩៩០
២០០៣
២០១១
២០១៨
២០២០
២០២១
២០២២

១៩៩០

បង្កើតកម្មវិធីផ្តល់មូលនិធិ

១៩៩០

២០០៣

បានក្លាយជាក្រុមហ៊ុនចុះបញ្ជីមួយ

២០០៣

២០១១

ទទួលអាជ្ញាប័ណ្ណប្រមូលប្រាក់បញ្ញើពីធនាគារជាតិកម្ពុជា

២០១១

២០១៨

ផ្លាស់ប្តូរម្ចាស់ភាគហ៊ុន ទៅជាធនាគារអ៊ូរី ប្រទេសកូរ៉េ

២០១៨

២០២០

គួបបញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ូរី ហ្វាយនែន

បញ្ចូលដើមទុន 100 លានដុល្លារបន្ថែមពីម្ចាស់ភាគហ៊ុនធនាគារ អ៊ូរី

២០២០

២០២១

ទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិ​ នៃកម្ពុជា និងបានចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម

២០២១

២០២២

ការដាក់ដំណើរការជាផ្លូវការជាធនាគារពាណិជ្ជ “ធនាគារ អ៊ូរី”

២០២២

បណ្តាញពិភពលោក​របស់យើង

ស្វែងរកបណ្តាញសកល

បណ្តាញពិភពលោក

២៣ ប្រទេស

សាខានៅប្រទេសកូរ៉េ

ជាង ៧០០ សាខា

សាខាបណ្តាញពិភពលោក

ជាង ៤០០សាខា

Annual Reports 2021

Annual Reports 2021

KH EN
Annual Reports 2020

Annual Reports 2020

KH EN
Annual Reports 2019

Annual Reports 2019

KH EN
Annual Reports 2018

Annual Reports 2018

KH EN

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង