លោក អុក ឆាងសក, ប្រធានក្រុមប្រឹក្សាភិបាល​

លោក អុក ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងការទូតនៅសាកលវិទ្យាល័យ Yonsei និង MBA ផ្នែកហិរញ្ញវត្ថុនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។

លោក អុក បានចូលរួមជាមួយ ធនាគារ អ៊ូរី (កូរ៉េ) តាំងពីឆ្នាំ ២០០២ ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Yonsei។​ ហើយលោកបានបន្តអាជីពនៅក្នុងវិស័យធនាគារជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំតាមរយៈការកាន់មុខតំណែងជាច្រើនរួមមាននៅក្នុងនាយកដ្ឋានធនធានមនុស្ស ការិយាល័យប្រចាំតំបន់ ធនាគារសាជីវកម្ម យុទ្ធសាស្រ្តសកល ក៏ដូចជាដំណែងជាអ្នកគ្រប់គ្រងសាខាផងដែរ​។ មុននឹងទទួលតួនាទីបច្ចុប្បន្នជាអ្នកគ្រប់គ្រងសាខាម្នាក់នៅ ធនាគារ អ៊ូរី (កូរ៉េ) លោកធ្លាប់កាន់មុខដំណែងជានាយកផ្នែក យុទ្ធសាស្រ្តធុរកិច្ចសកល (Global Business Strategy) និងធ្លាប់ជានាយកផ្នែកអនាគតនៃធនាគារសាជីវកម្ម (Future Corporate Banking) ផងដែរ។

ដោយសារតែមានបទពិសោធន៍នៅក្នុងវិស័យធនាគារជាច្រើនឆ្នាំកន្លងមកនេះ លោក អុក ត្រូវបានស្នើសុំ និងតែងតាំងឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចាប់ពីខែកក្កដា ឆ្នាំ 2024។

លោក អុក ឆាងសក
លោក អុក ឆាងសក

លោក គីម ហុង ជូ, ភាគទុនិក និងសមាជិកក្រុមប្រឹក្សាភិបាល

លោក គីម បានបញ្ចប់ការសិក្សាមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ លោកបានចូលរួមជាមួយ ធនាគារ អ៊ូរី (កូរ៉េ) និងមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ជាពិសេស លោកក៏មានជំនាញនៅក្នុងផ្នែកធុរកិច្ចសកល (Global Business) ផងដែរ ។ លោកបានបម្រើការនៅក្នុងនាយកដ្ឋានយុទ្ធសាស្រ្តធុរកិច្ចសកលជាង 8ឆ្នាំ។ លោកក៏បានរួមចំណែកក្នុងការទិញយក Malis Finance ក្នុងឆ្នាំ 2014 និងការរួមបញ្ចូលគ្នារបស់ WOORI Finance Cambodia Plc និង WB Finance Co., Ltd. នៅដើមឆ្នាំ 2020។ បន្ទាប់ពីនោះ លោក គីម ក៏ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុរបស់ WB Finance Co., Ltd.

នៅចុងឆ្នាំ 2021 បន្ទាប់ពីការយល់ព្រមអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម លោកបានក្លាយជាភាគទុនិករបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ។ នៅដើមឆ្នាំ 2022 រហូតដល់ខែកក្កដា ឆ្នាំ 2024 លោក គីម ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក

លោក គីម ហុង ជូ
លោក គីម ហុង ជូ

លោកស្រី ហ្វីអូណា វ៉ាយត៍, សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី Whyte មានសញ្ជាតិនូវែលសេឡង់ និងមានមុខដំណែងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក (រួមបញ្ចូលទាំងអតីត VisionFund Cambodia) ចាប់តាំងពីខែមករា ឆ្នាំ 2013 មក។ លោកស្រីមានបទពិសោធន៍ខាងផ្នែកបទប្បញ្ញត្តិរយៈពេលប្រមាណ 11ឆ្នាំ នៅក្នុងប្រទេសនូវែលសេឡង់ បន្ថែមពីនេះលោកស្រីក៏មានបទពិសោធន៍ក្នុងវិស័យធនាគារនៅក្នុងប្រទេសនូវែលសេឡង់ រយៈពេល 23ឆ្នាំផងដែរ រួមទាំងធ្លាប់ធ្វើការផ្នែកគ្រប់គ្រងហានិភ័យប្តូរប្រាក់បរទេស(Foreign Exchange Risk Management)​  រយៈពេល 12ឆ្នាំ។ លោកស្រី Whyte បានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងនៅសាកលវិទ្យាល័យ Massey ក្នុងឆ្នាំ 2007។​ ហើយពីមុនលោកស្រីក៏ធ្លាប់បានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទស្សនៈពិភពលោក (ប្រទេសនូវែលសេឡង់) ផងដែរ។

លោកស្រី ហ្វីអូណា វ៉ាយត៍
លោកស្រី ហ្វីអូណា វ៉ាយត៍

លោក គី ប៊ុនទ្រាន, សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ប៊ុនទ្រាន បានចូលរួមជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាក្រុមប្រឹក្សាភិបាលឯករាជ្យ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ និងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈមេធាវីពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (Bar Association of the Kingdom of Cambodia)។ លោកក៏ធ្លាប់កាន់មុខដំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ WOORI Finance Cambodia Plc. ពីឆ្នាំ 2018 ដល់ដើមឆ្នាំ 2020 ផងដែរ។ ក្រៅពីនេះ លោកគឺជាមេធាវី និងជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសាស្រ្តាចារ្យបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផងដែរ។

បន្ទាប់ពីការរួមបញ្ចូលគ្នាដោយជោគជ័យរវាងក្រុមហ៊ុន WOORI Finance Cambodia Plc និង WB Finance Co., Ltd លោក ប៊ុនទ្រាន ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលឯករាជ្យនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នាខែ កុម្ភៈ ឆ្នាំ2020។

លោក គី ប៊ុនទ្រាន
លោក គី ប៊ុនទ្រាន

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង