ទិញ ១ ថែម១ លើសំបុត្រកុន 3D សម្រាប់ការទូទាត់តាម WOORI-KHQR នៅរោងកុន Major Cineplex

 

កាន់តែរំភើបជាមួយ ការផ្តល់ជូន គូប៉ុង សំបុត្រកុន 3D ជាច្រើនរង្វាន់ពីការស្គេនទូទាត់តាមកម្មវិធីធនាគារ ចល័ត WOORI Mobile App ជាមួយ WOORI KHQR  នៅMajor Cineplex សាខា Aeon Mall ភ្នំពេញ និង Aeon Mall សែនសុខស៊ីធី

លក្ខខណ្ឌសម្រាប់អតិថិជនចាស់​៖ 

 1. ទទួលបានគូប៉ុងសំបុត្រកុន១ 3D ដោយឥតគិតថ្លៃភ្លាមៗ រាល់ការជាវសំបុត្រកុន 3D​ ១សន្លឹកដោយធ្វើការទូទាត់តាម​ WOORI-KHQR
 2. សម្រាប់តែការជាវសំបុត្រកុន 3D តែប៉ុណ្ណោះ (មិនគិតបញ្ចូល វែនតា 3D ទេ)
 3. ការផ្តល់ជូនគូប៉ុង និងប្តូរគូប៉ុងអាចធ្វើបានតែថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ តែប៉ុណ្ណោះ​
 4. អតិថិជនម្នាក់ អាចទទួលបានតែ១គូប៉ុងប៉ុណ្ណោះ ក្នុងមួយថ្ងៃ
 5. គូប៉ុងសំបុត្រកុន 3D មិនអាចប្តូរជាសាច់ប្រាក់បានឡើយ
 6. ដើម្បីប្ដូរយកសំបុត្រកុន អតិថិជនតម្រូវអោយបង្ហាញ និង ប្រគល់គូប៉ុងសម្គាល់នៅកាន់បុគ្គលិក Cashier របស់រោងកុន Major Cineplex និងតម្រូវអោយប្រើប្រាស់ ធនាគារចល័តរបស់ ធនាគារ អ៊ូរី (WOORI Mobile Banking) ដើម្បីស្គេនបង់ប្រាក់ តាម WOORI-KHQR នៅ Major Cineplex ទាំង ២សាខា​​ (នៅសាខា អ៊ីអន ភ្នំពេញ និង អ៊ីអន សែនសុខស៊ីធី តែប៉ុណ្ណោះ។
 7. ការផ្តល់ជូននេះមានចំនួនកំណត់ ដោយប្រើប្រាស់គោលការណ៍ “មកមុន បានមុន រហូតអស់ពីស្តុក ” (គូប៉ុងនឹងអស់សុពលភាព ប្រសិនបើហួសកាលបរិច្ឆេទផុតកំណត់ដែលបញ្ជាក់លើគូប៉ុង)។
 8. ធនាគារ អ៊ូរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌកម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុនក្នុងករណីចាំបាច់។
 9. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

លក្ខខណ្ឌសម្រាប់អតិថិជនថ្មី៖ 

 1. ផ្តល់ជូនគូប៉ុងសំបុត្រកុន3Dមួយសន្លឹកភ្លាមៗ សម្រាប់អតិថិជនថ្មីដែលបើកគណនីតាមនៅស្តង់របស់ធនាគារ អ៊ូរី និងដាក់ដំណើរការកម្មវិធី ធនាគារចល័ត។​
 2. អតិថិជនថ្មី ត្រូវបញ្ចូលទឹកប្រាក់យ៉ាងតិច ១០ ដុល្លារ ឬ ៤ ម៉ឺនរៀល ទៅក្នុងគណនីថ្មីរបស់ ធនាគារ អ៊ូរី
 3. ផ្តល់ជូនសំបុត្រកុន3D មួយសន្លឹកតែប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ (មិនគិតបញ្ចូល វែនតា 3Dទេ)
 4. ការផ្តល់ជូនគូប៉ុងថ្មីមានតែថ្ងៃ សុក្រ សៅរ៍ និង អាទិត្យតែប៉ុណ្ណោះ (បញ្ជាក់៖ សម្រាប់គូប៉ុងដែលទទួលបានរួចហើយ អតិថិជនអាច ប្តូរបានគ្រប់ពេលរហូតដល់អស់សុពលភាព និងគ្រប់សាខារបស់ Major Cineplex)
 5. អតិថិជនម្នាក់ អាចទទួលបានតែ១គូប៉ុងប៉ុណ្ណោះ ក្នុងមួយកម្មវិធីនេះ
 6. គូប៉ុងសំបុត្រកុន 3D មិនអាចប្តូរជាសាច់ប្រាក់បានឡើយ
 7. ដើម្បីប្ដូរយកសំបុត្រកុន អតិថិជនត្រូវតែបង្ហាញ និង ប្រគល់គូប៉ុងសម្គាល់នៅកាន់បុគ្គលិក Cashier របស់រោងកុន Major Cineplex (នៅសាខា អ៊ីអន ភ្នំពេញ និង អ៊ីអន សែនសុខស៊ីធី តែប៉ុណ្ណោះ)។
 8. ការផ្តល់ជូននេះមានចំនួនកំណត់ ដោយប្រើប្រាស់គោលការណ៍ “មកមុន បានមុន រហូតអស់ពីស្តុក ” (គូប៉ុងនឹងអស់សុពលភាព ប្រសិនបើហួសកាលបរិច្ឆេទផុតកំណត់ដែលបញ្ជាក់លើគូប៉ុង)។
 9. ធនាគារ អ៊ូរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌកម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុនក្នុងករណីចាំបាច់។
 10. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

 

 

Share