គណៈកម្មាធិការប្រតិបត្តិរបស់យើង

លោក សុន ឆុលស៊ូ, អគ្គនាយកប្រតិបត្តិ

លោក សុន ឆុលស៊ូ បានធ្វើការជាមួយធនាគារ អ៊ូរី នៃប្រទេសកូរ៉េ ចាប់តាំងពីខែ មករា ឆ្នាំ 1995 ក្នុងមុខតំណែងផ្សេងៗ ចាប់ផ្តើមពីមន្រ្តីធម្មតាម្នាក់ រហូតទទួលបានតំណែងអ្នកគ្រប់គ្រងទូទៅ។ ការងារអាជីពរបស់លោកគឺវិស័យផ្នែកលក់ ដែលបូករួមទាំងបុគ្គលិកសាខា ជំនួយការប្រធានសាខា រហូតក្លាយជាប្រធានសាខា។ ក្រៅពីនេះលោកក៏មានជំនាញពិសេសក្នុងវិស័យសាជីវកម្ម ផងដែរ ដែលក្នុងរួមមានផ្នែកហិរញ្ញវត្ថុ និងការលក់ឥណទានសាជីវកម្ម។ ក្នុងមុខងារគាំទ្រផ្សេងទៀតលោកមានតូនាទីជាអ្នកជួយសម្រួលដល់ផ្នែកគាំទ្រអាជីវកម្ម ដូចជាក្រុមគាំទ្រអាជីវកម្ម នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស ការិយាល័យតំបន់ និងនាយកដ្ឋានវិភាគឥណទាន និងការអនុម័ត ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗផងដែរ។ ទាក់ទងនឹងបទពិសោធន៍បម្រើការងារនៅក្រៅប្រទេស លោកធ្លាប់ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិធនាគារ អ៊ូរី នៃប្រទេស វៀតណាម ក្នុងកំឡុងឆ្នាំ 2019 ដល់ឆ្នាំ 2022។

កាលពីថ្មីៗនៅចុងឆ្នាំ 2024នេះ លោក សុន ឆុលស៊ូ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិ នៃធនាគា អ៊ូរី (ខេមបូឌា) ម.ក

លោក សុន ឆុលស៊ូ
លោក សុន ឆុលស៊ូ

លោក ស៊ីនដុងវូ , អគ្គនាយកហិរញ្ញវត្ថុ

លោក ស៊ីន បានទទួលបរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kyonggi ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ 2001។ លោក ស៊ីន មានបទពិសោធន៍ធ្វើការនៅ ធនាគារ អ៊ូរី (កូរ៉េ) អស់រយៈពេលជាង 22 ឆ្នាំមកហើយ ហើយមានបទពិសោធន៍ជាច្រើនក្នុងផ្នែកលក់ ផ្នែកប្រតិបត្តិការ ផ្នែកអភិវឌ្ឍផលិតផល ផ្នែកយុទ្ធសាស្រ្ត និងផែនការ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និង រតនាគារ ផ្នែកជួញដូររូបិយប័ណ្ណបរទេស និងការគ្រប់គ្រងមូលនិធិ។

លោក ស៊ីន ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុថ្មីរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅខែកក្កដា ឆ្នាំ 2023។

លោក ដុង វូ ស៊ីន
លោក ដុង វូ ស៊ីន

លោក លី ហ្យូសក , អគ្គនាយកគាំទ្រប្រតិបត្តិការ 

លោក លី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៃមហាវិទ្យាល័យនយោបាយ និងសេដ្ឋកិច្ច (ជំនាញខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ) នៅសាកលវិទ្យាល័យ ខ្យ៉ង ហ៊ី នៃប្រទេសកូរ៉េក្នុងឆ្នាំ២០០៤។

ក្នុងឆ្នាំ ២០០៦ លោក លី បានចូលបម្រើការងារជាមួយធនាគារ អ៊ូរី (កូរ៉េ)  តាំងពីពេលនោះមក គាត់បានបន្តអាជីពការងាររបស់គាត់មួយនេះរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។គាត់បានចាប់ផ្តើមធ្វើការជាជំនួយការអ្នកគ្រប់គ្រង ផ្នែកទីផ្សារនិងលក់ សម្រាប់នាយកដ្ឋានសាជីវកម្មធនាគារ។​

បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការអស់រយៈពេលជាង១៥ឆ្នាំ ជាមួយធនាគារអ៊ូរី (កូរ៉េ) បច្ចុប្បន្ននេះគាត់បានកំពុងធ្វើការជា អគ្គនាយកគាំទ្រប្រតិបត្តិការ នៅធនាគារ អ៊ូរី​ (ខេមបូឌា) ចាប់តាំងពីខែសីហា ឆ្នាំ២០២២។

លោក លី ហ្យូសក
លោក លី ហ្យូសក

លោក ព្រាប ពិសិដ្ឋ, អគ្គនាយកប្រតិបត្តិការ

លោក ពិសិដ្ឋ មានបទពិសោធន៍ច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម្ភ ទំនាក់ទំនង សាធារណៈ និងរដ្ឋបាល ព្រមទាំង ការគ្រប់គ្រង និងភាពជា អ្នកដឹកនាំ មុនពេលដែលគាត់ចូលខ្លួនប្រលូកក្នុងវិស័យ ហិរញ្ញវត្ថុ។ អាជីពរបស់លោកមានជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺចាប់ផ្តើមតាំងពីឆ្នាំ 2008។​ កាលពីមុនមក លោកបានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (កម្ពុជា) និងលេខាធិការដ្ឋានមុខងារសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Anglia Ruskin, Global FTMS Campus នៅប្រទេសសឹង្ហបូរី ។ លោកក៏មាន បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងសហគ្រាស និងវិញ្ញាបត្ររងនៃវិជ្ជាជីវៈច្បាប់ មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ព្រាប ពិសិដ្ឋ
លោក ព្រាប ពិសិដ្ឋ

លោកស្រី តុប សុក្រសម្ភារ, អគ្គនាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី សម្ភារ បានចូលរួមការងារជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ ២០០២ ក្នុងតួនាទីជានាយិកាហិរញ្ញវត្ថុ និង កិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ ២០០៨។ ចាប់ពីចុងខែមីនា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជា អគ្គនាយិកាគ្រប់គ្រងហានិភ័យ នៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

មុនពេលលោកស្រីបានចូលរួមនឹងធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក លោកស្រីបានបម្រើការងារជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង Price water house Coopers។ បច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកស្រីមានបទពិសោធន៍ច្រើនជាង ២០ ឆ្នាំលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រង យុទ្ធសាស្រ្ត និង ផែនការធុរកិច្ច សវនកម្ម  រដ្ឋបាល និងប្រាស្រ័យទាក់ទង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីបានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និង រដ្ឋបាលពីមហាវិទ្យាល័យ Noisy Le Grand នៃប្រទេសបារាំង។

លោកស្រី តុប សុក្រសម្ភារ
លោកស្រី តុប សុក្រសម្ភារ

លោក គីម ឆាងយូ, អគ្គនាយកឌីជីថល

លោក គីម បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Michigan State University នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2010 និង សញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម Business Administration ពី KDI School of Public Policy & Management ក្នុងឆ្នាំ 2011។

លោក គីម បានចូលបម្រើការងារនៅ ធនាគារ អ៊ូរី (កូរ៉េ) ក្នុងឆ្នាំ 2003 ហើយគាត់បានបន្តអាជីពជាមួយ ធនាគារ អ៊ូរី (កូរ៉េ) រហូតមកដល់បច្ចុប្បន្ន ជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។ គាត់មានជំនាញផ្នែកគ្រប់គ្រងផ្ទៃក្នុង ផ្នែកប្រតិបត្តិតាម សវនកម្ម និងប្រតិបត្តិការធនាគារជាង 4 ឆ្នាំ ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាមួយ ធនាគារ អ៊ូរី (កូរ៉េ) ឥឡូវនេះគាត់កំពុងកាន់មុខដំណែងជាអគ្គនាយកឌីជីថលជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។​

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង