ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ប្រកាសបើកដំណើរការសាខាថ្មីចំនួនពីរបន្ថែមនៅភ្នំពេញ និងសៀមរាប ដើម្បីបំពេញតម្រូវការទីផ្សារ!

ភ្នំពេញ, កម្ពុជា – មិថុនា ២០២៥:  ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានកិត្តិយសប្រកាសអំពីការបើកសាខាថ្មីចំនួនពីរជាផ្លូវការដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាធនាគារដែលផ្តោតលើអតិថិជន និងធានាការប្រើប្រាស់សេវាហិរញ្ញវត្ថុបានយ៉ាងងាយស្រួលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សាខាថ្មីទាំងពីរនេះមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាកន្លែងដែលមានសកម្មភាពសេដ្ឋកិច្ចសកម្ម ។

សាខាថ្មីទី១​គឺសាខា ខណ្ឌទួលគោក – សង្កាត់ទឹកល្អក់ទី ១ (សាខា NICC)​ ដែលមានទីតាំងនៅក្នុង អគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា​ បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកជាផ្លូវការនៅថ្ងៃទី ១៦ មិថុនា ២០២៥។ សាខានេះមានទីតាំងយ៉ាងស្ថិត ដើម្បីផ្តល់សេវាកម្មដល់ និស្សិត សាស្រ្តាចារ្យ និងប្រជាជននៅក្នុងខណ្ឌទួលគោក ។

សាខាថ្មីទីពីរ គឺ សាខាក្រុងសៀមរាប – សង្កាត់ស្វាយដង្គំ (សាខា​រោងកុន Major Cineplex ខេត្តសៀមរាប) បានបើកជាផ្លូវការនៅថ្ងៃទី ២៣ មិថុនា ២០២៥។ សាខានេះមានទីតាំងនៅក្នុងកន្លែងកម្សាន្ត Major Cineplex ដែលមានប្រជាប្រិយភាពខ្លាំងក្នុងក្រុងសៀមរាប។ វាត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍សេវាធនាគារដែលងាយស្រួលសម្រាប់អ្នកទស្សនាភាពយន្ត អ្នកទេសចរ និងសហគមន៍ក្នុងតំបន់ស្វាយដង្គំ​ និងក្រុងសៀមរាប។

“សាខាថ្មីទាំងនេះបង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាធនាគារដែលទំនើប និងងាយស្រួលដល់ប្រជាជនកម្ពុជា,” លោក Sohn Cheol Su, អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី  បាននិយាយ។ “យើងមានសេចក្ដីរំភើបក្នុងការក្លាយជាផ្នែកមួយនៃសហគមន៍ដ៏មមាញឹកទាំងពីនេះ និងរងចាំក្នុងការគាំទ្រសេវាហិរញ្ញវត្ថុដល់ពួកគាត់។”

ព័ត៌មានអំពីសាខា

  • សាខា NICC៖ មានទីតាំងនៅមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ Google Maps: https://maps.app.goo.gl/eyvvPJNg1vG5yUWt8
  • សាខា Major Cineplex សៀមរាប៖ មានទីតាំងវិថីស៊ីវុត្ថា ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប Google Map: https://maps.app.goo.gl/sxqVBLi7sz3pVMYN7

 

ការផ្តល់ជូនពិសេសដើម្បីអបអរសាទរបើកសាខាថ្មី

ដើម្បីអបអរសាទរឱកាសនេះ ធនាគារ អ៊ូរី ខេមបូឌា បាន និងកំពុងផ្តល់ជូននូវ ការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលមកប្រើសេវាកម្ម ដោយផ្ទាល់នៅសាខាថ្មីទាំងពីរ។ កម្មវិធីនេះមានសុពលភាពចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី ៣១​ ខែកក្កដា ២០២៥។

សូមអញ្ជើញអតិថិជនទាំងអស់ មកទស្សនាសាខាថ្មីរបស់យើង ជួបជាមួយបុគ្គលិករួសរាយរាក់ទាក់ និងទទួលបានបទពិសោធន៍សេវាធនាគារដែលទំនើប និងសមរម្យតាមតម្រូវការរបស់អ្នក។

 

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែឧសភា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 144 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 531 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុបជាង 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 739 លានដុល្លារ។

 “ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

Share