អត្ថប្រយោជន៍នៃការប្រើប្រាស់បាគងនៅលើ WOORI WON Cambodia

 • ការចុះឈ្មោះគណនីបាគងតាមរយៈ Woori Bank Mobile App
 • ផ្ទេរ និងទទួលប្រាក់ភ្លាមៗ ប្រកបដោយសុវត្ថិភាព ពីគណនីសន្សំ ធនាគារ អ៊ូរី ទៅកាន់​ គណនីរបស់សមាជិកនៃប្រព័ន្ធបាគងដោយឥតគិតថ្លៃសេវារហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ លើ Woori Bank Mobile App
 • ការដាក់ប្រាក់ចូលគណនីធនាគាររបស់សមាជិកបាគង
 • ការទូទាត់តាមរយៈ QR
 • បង្កើតQRកូដថ្មី ក្នុងករណីបាត់លេខកូដសម្ងាត់ដើម្បីប្រើប្រាស់គណនីបាគងឡើងវិញ
 • ការចូលប្រើគណនីបាគងចាស់ឡើងវិញលើ Woori Bank Mobile App
 • ពិនិត្យសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការបាគងលើ Woori Bank Mobile App
 • ពិនិត្យព័ត៌មានគណនីបាគងរបស់អ្នកលើ Woori Bank Mobile App

ការចុះឈ្មោះប្រើប្រាស់

 • ការចុះឈ្មោះប្រើប្រាស់ ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីបាគងរបស់ធនាគារជាតិ។ អតិថិជនត្រូវធ្វើការចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងដោយជ្រើសរើសយក ធនាគារ អ៊ូរី ក្នុងបញ្ជីរាយនាមសមាជិក។ អតិថិជនអាចចូលប្រើគណនីបាគងចាស់ឡើងវិញតាមរយៈ Woori Bank Mobile App ​សូមចុចតំណរភ្ជាប់ https://bit.ly/394iYQu សម្រាប់ព័ត៌មានលម្អិត។

 • ការចុះឈ្មោះប្រើប្រាស់ក៏អាចធ្វើបានតាមរយៈសេវាធនាគារចល័ត Woori Bank Mobile App របស់ធនាគារ អ៊ូរី។ សូមចុចតំណរភ្ជាប់ https://bit.ly/3c6HulOសម្រាប់របៀបចុះឈ្មោះ។

លក្ខខណ្ឌទទួលបាន

អតិថិជនតម្រូវឱ្យមានគណនីសង្ឃឹមរបស់ ធនាគារ អ៊ូរី

រូបិយប័ណ្ណ

ប្រាក់រៀល និង ដុល្លារអាមេរិក

ចំនួនទឹកប្រាក់ក្នុងការផ្ទេរជាអតិបរិមា

តាមរយៈ WOORI WON Cambodia

1.ប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីបាគង​ និងគណនីបាគង អាចផ្ទេរប្រាក់បានរហូតដល់ ៤០.០០០.០០០រៀល ឬ១០.០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។

2.ប្រតិបត្តការផ្ទេរប្រាក់រវាងគណនីធនាគារ អ៊ូរីទៅកាន់គណនីធនាគារជាសមាជិបាគង

 • អាចផ្ទេរប្រាក់បានរហូតដល់ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 • ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនទ្បើយ។