អត្ថប្រយោជន៍ដែលទទួលបាន

 • ប្រើប្រាស់សេវាបញ្ជាអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ។
 • ងាយ​ស្រួល ចំណេញពេលវេលា និង​មាន​សុវត្ថិភាព​ខ្ពស់ ។
 • ជួយ​សម្រួល​ដល់​អតិថិជន ក្នុង​ការ​ទូទាត់ ឬ​ផ្ទេរ​ប្រាក់​ឱ្យ​ភាគី​ផ្សេង​ទៀត​ដែល​ជា​អ្នក​ទទួលប្រាក់ ដោយ​ស្វ័យ​ប្រវត្តិជាប្រចាំ ។

រូបិយប័ណ្ណ
 • ប្រាក់រៀល ដុល្លារអាមេរិក និងថៃបាត

 

លក្ខខណ្ឌ​តម្រូវ
 • ចំពោះអតិថិជនដែលជាអ្នកផ្ញើ ឬអ្នកទទួលតម្រូវឱ្យមានគណនីសន្សំជាមួយ ធនាគារ អ៊ូរី
 • អតិថិជនតម្រូវឱ្យមានទឹកប្រាក់គ្រប់គ្រាន់ឱ្យ​ មុន​ថ្ងៃកាលវិភាគប្រតិបត្តិការ។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
 • ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ។
 • សម្គាល់៖ ប្រាក់បាតអាចប្រើប្រាស់បាននៅតាមសាខាដែលបានកំណត់ប៉ុណ្ណោះ។

ការស្នើសុំប្រើប្រាស់សេវាបញ្ជាអចិន្ត្រៃយ៍

 • អតិថិជនអាចអញ្ជើញមកកាន់សាខាដែលលោកអ្នកបើកគណនីសន្សំ ដើម្បីបំពេញបែបបទចុះឈ្មោះប្រើប្រាស់សេវាបញ្ជាអចិន្ត្រៃយ៍។
 • អតិថិជននឹងទទួលបានការជូនដំណឹងជាសារ SMS អំពីការចុះឈ្មោះជោគជ័យ។
ទំនាក់ទំនង