លោក សុន ឆុលស៊ូ, អគ្គនាយកប្រតិបត្តិ
លោក សុន ឆុលស៊ូ បានធ្វើការជាមួយធនាគារ អ៊ូរី នៃប្រទេសកូរ៉េ ចាប់តាំងពីខែ មករា ឆ្នាំ 1995 ក្នុងមុខតំណែងផ្សេងៗ ចាប់ផ្តើមពីមន្រ្តីធម្មតាម្នាក់ រហូតទទួលបានតំណែងអ្នកគ្រប់គ្រងទូទៅ។ ការងារអាជីពរបស់លោកគឺវិស័យផ្នែកលក់ ដែលបូករួមទាំងបុគ្គលិកសាខា ជំនួយការប្រធានសាខា រហូតក្លាយជាប្រធានសាខា។ ក្រៅពីនេះលោកក៏មានជំនាញពិសេសក្នុងវិស័យសាជីវកម្ម ផងដែរ ដែលក្នុងរួមមានផ្នែកហិរញ្ញវត្ថុ និងការលក់ឥណទានសាជីវកម្ម។ ក្នុងមុខងារគាំទ្រផ្សេងទៀតលោកមានតូនាទីជាអ្នកជួយសម្រួលដល់ផ្នែកគាំទ្រអាជីវកម្ម ដូចជាក្រុមគាំទ្រអាជីវកម្ម នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស ការិយាល័យតំបន់ និងនាយកដ្ឋានវិភាគឥណទាន និងការអនុម័ត ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗផងដែរ។ ទាក់ទងនឹងបទពិសោធន៍បម្រើការងារនៅក្រៅប្រទេស លោកធ្លាប់ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិធនាគារ អ៊ូរី នៃប្រទេស វៀតណាម ក្នុងកំឡុងឆ្នាំ 2019 ដល់ឆ្នាំ 2022។
កាលពីថ្មីៗនៅចុងឆ្នាំ 2024នេះ លោក សុន ឆុលស៊ូ ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិ នៃធនាគា អ៊ូរី (ខេមបូឌា) ម.ក

លោក ដុង វូ ស៊ីន, អគ្គនាយកហិរញ្ញវត្ថុ
លោក ដុង វូ ស៊ីន មានបទពិសោធន៍ធ្វើការនៅ ធនាគារ អ៊ូរី ប្រទេសកូរ៉េ អស់រយៈពេលជាង 21 ឆ្នាំមកហើយ ហើយមានបទពិសោធន៍ជាច្រើនក្នុងផ្នែកលក់ ប្រតិបត្តិការ ការអភិវឌ្ឍន៍ផលិតផល យុទ្ធសាស្រ្ត និងផែនការ គ្រប់គ្រងហិរញ្ញវត្ថុនិងរតនាគារ ការជួញដូររូបិយប័ណ្ណបរទេស និងការគ្រប់គ្រងមូលនិធិ។ លោក ដុង វូ ស៊ីន បានទទួលបរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kyonggi ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំពីឆ្នាំ ២០០១។
លោក ដុង វូ ស៊ីន ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុថ្មីរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅខែកក្កដា ឆ្នាំ 2023 ។

លោក លី ហ្យូសក , អគ្គនាយកគាំទ្រប្រតិបត្តិការ
លោក លី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៃមហាវិទ្យាល័យនយោបាយ និងសេដ្ឋកិច្ច (ជំនាញខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ) នៅសាកលវិទ្យាល័យ ខ្យ៉ង ហ៊ី នៃប្រទេសកូរ៉េក្នុងឆ្នាំ២០០៤។
ក្នុងឆ្នាំ ២០០៦ លោក លី បានចូលបម្រើការងារជាមួយធនាគារ អ៊ូរី (កូរ៉េ) តាំងពីពេលនោះមក គាត់បានបន្តអាជីពការងាររបស់គាត់មួយនេះរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។គាត់បានចាប់ផ្តើមធ្វើការជាជំនួយការអ្នកគ្រប់គ្រង ផ្នែកទីផ្សារនិងលក់ សម្រាប់នាយកដ្ឋានសាជីវកម្មធនាគារ។
បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការអស់រយៈពេលជាង១៥ឆ្នាំ ជាមួយធនាគារអ៊ូរី (កូរ៉េ) បច្ចុប្បន្ននេះគាត់បានកំពុងធ្វើការជា អគ្គនាយកគាំទ្រប្រតិបត្តិការ នៅធនាគារ អ៊ូរី (ខេមបូឌា) ចាប់តាំងពីខែសីហា ឆ្នាំ២០២២។

លោក ព្រាប ពិសិដ្ឋ, អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម ២
មានស្រុកកំណើតនៅខេត្តកណ្តាល លោក ពិសិដ្ឋមានបទពិសោធន៍យ៉ាងច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម ទំនាក់ទំនងសាធារណៈ និងរដ្ឋបាល ព្រមទាំងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង មុនពេលដែលគាត់ចូលខ្លួនប្រលូកក្នុងវិស័យហិរញ្ញវត្ថុ។ អាជីពរបស់លោកមានជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨។ កាលពីមុនមក លោកបានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (កម្ពុជា) និងលេខាធិការដ្ឋានមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ពិសិដ្ឋ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Anglia Ruskin, Global FTMS Campus នៅប្រទេសសឹង្ហបូរី ។ លោកក៏មានបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងសហគ្រាស និងវិញ្ញាបត្ររងនៃវិជ្ជាជីវៈច្បាប់ មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ហ៊ុន សុភ័ក្រ្ដ, អគ្គនាយកឥណទាន
លោក ហ៊ុន សុភ័ក្រ្ត គឺជាអគ្គនាយកឥណទាននៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកមានបទពិសោធន៍រយៈពេល 18ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ បន្ទាប់ពីទទួលបាន បទពិសោធន៍11ឆ្នាំ នៅធនាគារ អេស៊ីលីដា ក្នុងតួនាទីជានាយករងឥណទានសាជីវកម្ម លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដោយជោគជ័យក្រោមឈ្មោះថា ហ្គ្រីន សេនត្រល់ ចាប់តាំងពី ខែមេសា ឆ្នាំ2008 ដល់ ខែវិច្ឆិកា ឆ្នាំ 2010។ ហើយគាត់គឺជា ស្ថាបនិកនៃគ្រឹះស្ថាន ម្លិះ ហ្វាយនែន ចាប់ពីខែវិច្ឆិកា ឆ្នាំ 2010 និងបានកម្លាយខ្លួនដោយជោគជ័យជា គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ដែលជាផ្នែកមួយនៃធនាគារ អ៊ូរី ប្រទេសកូរ៉េ ជាគ្រឹះស្ថានហិរញ្ញវត្ថុសកល ហើយលោកមានតួនាទីជានាយកគ្រប់គ្រងទូទៅ។
ចាប់តាំងពីមានការគួបបញ្ចូលជាមួយនឹងធនាគារ អ៊ូរី ពីឆ្នាំ2014 លោក ហ៊ុន សុភ័ក្រ្ត ដើរតួនាទីយ៉ាងសំខាន់ជានាយកគ្រប់គ្រង ទូទៅ និងដឹកនាំប្រតិបត្តិការអាជីវកម្មទាំងមូលកើនឡើងជាលំដាប់ ទាំងបរិមាណ និងគុណភាពនៃឥណទានដែលធ្វើឱ្យគ្រឹះស្ថាន អ៊ូ រី ហ្វាយនែន ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេខ1 ចាប់តាំងពី ឆ្នាំ 2018 ផ្អែកលើគុណភាពឥណទាន ទ្រព្យសកម្ម និងប្រាក់ចំណេញ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រង និង ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែល ទាក់ទងនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

លោកស្រី តុប សុក្រសម្ភារ, អគ្គនាយិកាគ្រប់គ្រងហានិភ័យ
លោកស្រី សម្ភារ បានចូលរួមការងារជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ ២០០២ ក្នុងតួនាទីជានាយិកាហិរញ្ញវត្ថុ និង កិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ ២០០៨។ ចាប់ពីចុងខែមីនា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជា អគ្គនាយិកាគ្រប់គ្រងហានិភ័យ នៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
មុនពេលលោកស្រីបានចូលរួមនឹងធនាគារ អ៊ូរី (ខេមបូឌា) ម.ក លោកស្រីបានបម្រើការងារជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង Price water house Coopers។ បច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកស្រីមានបទពិសោធន៍ច្រើនជាង ២០ ឆ្នាំលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រង យុទ្ធសាស្រ្ត និង ផែនការធុរកិច្ច សវនកម្ម រដ្ឋបាល និងប្រាស្រ័យទាក់ទង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីបានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និង រដ្ឋបាលពីមហាវិទ្យាល័យ Noisy Le Grand នៃប្រទេសបារាំង។
