សារពី លោក គីម ហុង ជូ, អគ្គនាយកប្រតិបត្តិ

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានគេមើលឃើញជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលយើងអាចមើលឃើញតាមរយៈតម្រូវការដែលនៅតែបន្តមាននៅក្នុងឧស្សាហកម្មធំៗ។ ការរក្សាបាននូវស្ថានភាពសក្តានុពលនេះបានដើរតួរយ៉ាងសំខាន់ក្នុងឆ្នាំ 2021​ ​ដែលក្នុងនោះ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក នៅតែបង្ហាញពីដំណើរការយ៉ាងរលូននៅក្នុងទីផ្សារកម្ពុជា ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់។

នៅក្នុងឆ្នាំ 2021 ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក បានផ្តល់នូវកំណើនយ៉ាងគួជាទីពេញចិត្តប្រមាណ 49.99% បន្ថែមនៅក្នុងទ្រព្យសកម្មសរុប ដែលឈានដល់ 1,149 លានដុល្លារអាមេរិក។ លើសពីនេះ យើងបានបង្កើនប្រាក់ចំណេញសុទ្ធរបស់យើងកើនឡើងដល់ 39 លានដុល្លារអាមេរិកសម្រាប់ពេញមួយឆ្នាំ កំណើនប្រមាណ52.69% ពី 26 លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ សំពៀតឥណទាន របស់យើងមានការកើនឡើង 48.70% ពី 624 លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលស្មើនឹង 929 លានដុល្លារ។ ប្រាក់បញ្ញើរបស់យើងបានកើនឡើងយ៉ាងមានស្ថិរភាពល្អដល់ 214 លានដុល្លារក្នុងឆ្នាំ 2021 កំនើនប្រមាណ75.03% ពី 122 លានដុល្លារក្នុងឆ្នាំ 2020 ។

ដើម្បីឆ្លើយតបទៅនឹងកំណើននេះ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក មានបុគ្គលិកឆ្នើមប្រមាណជាង 3700 នាក់ដែលកំពុងបម្រើការយ៉ាងសកម្ម ហើយផ្តោតខ្លាំងទៅលើការអភិវឌ្ឈន៏ជំនាញការងាររបស់ពួកគេ តាមរយៈការចូលរួមសកម្មភាពពង្រឹងសមត្ថភាពបុគ្គលិកផ្សេងៗ។

អាទិភាពសំខាន់មួយទៀតសម្រាប់ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក គឺការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការពង្រីកវិសាលភាពតំបន់ប្រតិបត្តិការរបស់យើងបន្ថែមទៀតដល់ 138សាខា ហើយបានក្លាយជាសមាជិកនៃ Real-time Fund Transfer (RFT) និង Bakong 2.0 ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់រហ័សរវាងដៃគូរសមាជិក ។ លើសពីនេះ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក បានពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួន ដោយបន្ថែមសេវាបញ្ជាអចិន្ត្រៃយ៍ ការដាក់ប្រាក់សប្បុរស ការសន្សំតាមផែនការ ឥណទានហាយប្រ៊ីតពិសេស និងសេវាបើកប្រាក់បៀវត្សរ៍។

ផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍អតិថិជនជាចំបង យើងបានស្នើសុំនិងទទួលបានការអនុម័តជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម (MOC) ទៅជាធនាគារពាណិជ្ជ​ដោយប្តូរឈ្មោះពីដាប់ប៊ែលយូប៊ី ហ្វាយនែន ទៅជា ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក  ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់យើង។ ជាមួយនឹងអាជ្ញាប័ណ្ណប្រតិបត្តិការថ្មីនេះ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក នឹងអាចផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងពេលណាៗទាំងអស់។​

ជាមួយនឹងកំណើនឥតឈប់ឈរនៃអាជីវកម្មរបស់ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក យើងនៅតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសកម្មភាពសង្គម ​ ដែលថ្មីៗនេះ​ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក បាន​បរិច្ចាគ​ថវិកា​ជាង 1.5 លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មណ្ឌល​ថែទាំ​សុខភាពមួយកន្លែង​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ លើសពីនេះ យើងក៏បានចូលរួមចំណែកក្នុងការទិញម៉ាស ដបស្ព្រាយបាញ់អាល់កុល និងថង់ក្រណាត់បរិស្ថាន ដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ និងពលករខ្មែរក្នុងស្រុក ដែលផ្តល់ជូនតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ​។​

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយតកររបស់យើងសម្រាប់ការណែនាំដ៏មានតម្លៃ និងការគាំទ្រដ៏គ្មានទីបញ្ចប់។ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើងចំពោះទំនុកចិត្ត និងការជឿជាក់របស់អ្នកចំពោះទិសដៅអាជីវកម្មរបស់យើង។ សូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ដ៏មោះមុតរបស់បុគ្គលិក និងអ្នកគ្រប់គ្រងរបស់យើង។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រ និងជឿជាក់មកលើយើងខ្ញុំ។ ខ្ញុំរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា ចំពោះការចូលមកដល់នូវជំពូកថ្មីនេះគឺ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក។

លោក គីម ហុង ជូ

អគ្គនាយកប្រតិបត្តិ

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង