ធនាគារ អ៊ូរី បើកដំណើរការជាផ្លូវការ សាខាទី១៣៧ នៅជិតផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ធនាគារ អ៊ូរី បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មីរបស់យើង ដែលសាខាថ្មីនេះគឺជាបណ្តាញសាខាទី ១៣៧ នៅកម្ពុជា។ សាខាផ្សារធំថ្មីទី៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។
នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេលអតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។ សាខាផ្សារធំថ្មីទី៣ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។

ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ធនាគារ អ៊ូរី បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា ។ ធនាគារ អ៊ូរី បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។

សាខាផ្សារធំថ្មីទី៣ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ៧០អឺ០ ផ្លូវលេខ១៣៦ កែង ផ្លូវលេខ៥៣ ភូមិ ១ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣ | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wooribank.com.kh ឬ ហ្វេសប៊ុក www.facebook.com/wooribankkhអំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគាពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក។

Share