ធនាគារ អ៊ូរី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស អ្នកឈ្នះរង្វាន់ទាំងអស់ពី “កម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ ធនាគារ អ៊ូរី” ដែលបានធ្វើឡើងដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ។
យើងខ្ញុំសូមចូលរួមអបអរសារទរ ដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨ រូបក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ក្នុងកម្មវិធី “Woori Talks, We Talks” កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅលើគេហទំព័រហ្វេសប៊ុករបស់ ធនាគារ អ៊ូរី (ខេមបូឌា)។
សម្រាប់ លក្ខខណ្ឌនៃកម្មវិធីផ្សងសំណាងរបស់ធនាគារ អ៊ូរី សូមមេត្តាចូលទៅកាន់តំណរភ្ជាប់ Link
ទីតាំងសម្រាប់ទទួលរង្វាន់
ទីតាំងទទួលរង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ធំទាំង១៨រូប៖ ដែលរួមមានរថយន្ត Ssangyong Tivoli ស៊េរីឆ្នាំ 2022, ទូរទស្សន៍ Smart TV, ប័ណ្ណចាក់សាំង ៥០០ដុល្លារ, ទូរស័ព្ទ Iphone 13 Pro max, និងម៉ូតូ នឹងត្រូវបានអញ្ជើញមកចូលរួមក្នុងកម្មវិធីការប្រគល់រង្វាន់របស់ ធនាគារ អ៊ូរី នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ នៅសាខាទួលស្វាយព្រៃទី២ របស់ ធនាគារ អ៊ូរី។
ទីតាំងទទួលរង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ដ៏ទៃទៀតទាំង៣០០រូប៖ ដែលរួមមានទឹកប្រាក់ ១០០ដុល្លារ, ប័ណ្ណចាក់សាំង ១០០ដុល្លារ និងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទស្មាតពេញមួយឆ្នាំ អាចអញ្ជើញមកបើករង្វាន់ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២២ រហូតដល់ថ្ងែទី ២០ ខែឧសភា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើម ដើម្បីមកបើករង្វាន់នៅតាមសាខារបស់ធនាគារ អ៊ូរី ដែលអាសយដ្ឋានមានដូចខាងក្រោម៖
ទីតាំងទទួលយករង្វាន់
ចំណាំ៖ អ្នកឈ្នះរង្វាន់នឹងមិនតម្រូវឱ្យបង់ប្រាក់ ឬកម្រៃជើងសារណាមួយឡើយ។ ក្នុងករណីមានជនខិលខូចណាមួយទាក់ទងហើយទាមទារឱ្យមានការបង់ប្រាក់មុនពេលបើករង្វាន់ ធនាគារ អ៊ូរី នឹងមិនទទួលខុសត្រូវដោយប្រការណាមួយឡើយ។ លេខទំនាក់ទំនងផ្លូវការរបស់ ធនាគារ អ៊ូរី គឺ 023 963 333 / 081 331 333 គេហទំព័រហ្វេសប៊ុកផ្លូវការ របស់ធនាគារ អ៊ូរី គឺ www.facebook.com/wooribankkh