ការងារសង្គម និងសកម្មភាពសប្បុរសធម៌

ធនាគារ អ៊ូរី​ បានចូលរួមចំណែក​ជាមួយ ធនាគារ ជាតិនៃកម្ពុជាដើម្បីចែកអំណោយដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារ ទឹកជំនន់ ​ក្នុងខេត្តកំពង់ធំ,

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ធនាគារ អ៊ូរី​ បានចូលរួមចំណែកនៅក្នុងការងារ​សប្បុរស​ជាមួយ ធនាគារ ជាតិនៃកម្ពុជា តាមរយៈសមាគមធនាគារ នៅកម្ពុជា នូវទឹកប្រាក់ចំនួន ៣០០០​ដុល្លារ​ ដើម្បីចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារ ទឹកជំនន់ ​ ចំនួនជាង ៥០០គ្រួសារ ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត ពីធនាគារ អ៊ូរី,

ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ ធនាគារ អ៊ូរី បានធ្វើការសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត​ ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”  ​ នៅទីស្នាក់ការ​កណ្តាល​ ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។​​

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។

ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី CHANGWON K-POP WORLD FESTIVAL 2022,

នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2022 – ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “CHANGWON K-POP WORLD FESTIVAL 2022” ដែលបានរៀបចំឡើងដោយ K’ve Entertainment និងបានសហការជាមួយស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ជាមួយដៃគូជាច្រើនទៀត ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការប្រកួតក្បាច់រាំ និងចម្រៀង ដែលបានប្រារព្ធធ្វើឡើងនៅសាល CKCC។ កម្មវិធីក៏បានបង្ហាញអំពីមិត្តភាពខួបលើកទី25ឆ្នាំ រវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។

 

ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “យុទ្ធនាការបរិច្ចាគឈាមរួមគ្នាសង្រ្គោះជីវិត”,

នៅថ្ងៃទី12 ខែឧសភា ឆ្នាំ2022 – ធនាគារ អ៊ូរី បានចូលរួមឧបត្ថម្ភដល់កម្មវិធី “យុទ្ធនាការបរិច្ចាគឈាមរួមគ្នាសង្រ្គោះជីវិត” ដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយសង្រ្គោះដល់ប្រជាជនដែលត្រូវការឈាម ក៏ដូចជាទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា។

បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ អ៊ូរី សរុបចំនួន 2០រូប បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការដ៏ល្អនេះដើម្បីចូលរួមចំណែកក្នុងសង្គម និងជួយសង្រ្គោះជីវិតអ្នកដែលមានបញ្ហា។

ការបរិច្ចាគឈាម បានឆ្លុះបញ្ចាំងអំពីសេចក្ដីស្រឡាញ់ និងការចែករំលែកដ៏ធំធេងសម្រាប់សង្គ្រោះជីវិតដល់អ្នកដែលត្រូវការបំផុត!

ធនាគារ អ៊ូរី​ បានបរិច្ចាគសម្ភារបរិក្ខាការពារជំងឺកូវីដ-19,

ក្នុងខែកញ្ញា​ និងតុលា ឆ្នាំ 2021 ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក​ បានបរិច្ចាគសម្ភារបរិក្ខាការពារជំងឺកូវីដ-19 ដល់ពលករដែលនឹងទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបទឹកប្រាក់ចំនួន 6,842 ដុល្លារអាមេរិក សម្រាប់សម្ភារមានដូចជា ម៉ាសចំនួន 6,150 ដបចំនួន 1,230 (150មល) និងកាបូបបរិស្ថានចំនួន 1,230។

ឧបត្ថម្ភវិភាគទានដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប,

ខែកុម្ភៈ ឆ្នាំ 2021 ធនាគារ អ៊ូរី បានចូលរួមចំណែកជាសាច់ប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ក្នុងការសាងសង់អគារ 4 ជាន់ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប។​

ការបរិច្ចាគថវិកា ក្នុងការសាងសង់នេះ បន្ទាប់ពីពិនិត្យឃើញថា នៅពុទ្ធិកសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប មានសាមណសិស្សមកសិក្សាមានការកើនឡើង ហើយខ្វះអគារសម្រាប់សិក្សា និងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធចក្រ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ។​

ដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុបនិងតាមដងផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ,

ធនាគារ អ៊ូរី​ (ខេមបូឌា)​ បានដំឡើងឆ័ត្រធំៗនៅតាមភ្លើងស្តុបនិងតាមដងផ្លូវសំខាន់ៗមួយចំនួន​ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងជួយសម្រួលដល់អ្នកធ្វើដំណើរទៅមក។ អ្នកធ្វើដំណើរទាំងអស់នឹងប្រទះឃើញឆ័ត្ររបស់ ធនាគារ អ៊ូរី​ (ខេមបូឌា)​ ម.ក. នៅតាមដងផ្លូវមាត់ទន្លេ និងផ្លូវធំៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញខណៈពេលដែលពួកគេកំពុងរង់ចាំភ្លើងស្តុបដើម្បីឆ្លងផ្លូវ។ ឆ័ត្រធំនេះមានទំហំ ៣ គុណ ៣​ម៉ែត្រ ធ្វើឡើង យ៉ាងរឹងមាំ ដែលអាចផ្តល់ជាម្លប់នារដូវក្តៅ និងជារបាំងទឹកភ្លៀងនារដូវវស្សា។

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI WON

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង