ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែងក្នុងមួយឆ្នាំដល់និស្សិត

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹង 50,000 ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រលើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា។

កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកមហាវិទ្យាល័យ​ បុគ្គលិកសិក្សា និងនិស្សិត និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ។

ធនាគារ អ៊ូរី មើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ការភិវឌ្ឍន៍ប្រទេសកម្ពុជា។ គោលដៅរបស់ធនាគារ គឺការរីកចំរើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយ ការជួយជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

ក្នុងឱកាសបើកពិធីនេះ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ បានមានប្រសាសន៍ថា “ជាមួយនឹងបាវចនារបស់យើង យើងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនូវ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា។ ហើយថ្ងៃនេះ ធនាគារ អ៊ូរី យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានធ្វើជាដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស។ ជំនួយហិរញ្ញវត្ថុរបស់យើងនឹងជួយសិស្សឱ្យបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ហើយពួកគេនឹងមានឱកាសការងារជាមួយ ធនាគារ អ៊ូរី ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ដែលទទួលបានអាហារូបករណ៍ពី ធនាគារ អ៊ូរី នឹងក្លាយជាជំហាននៃការអភិវឌ្ឍន៍របស់កម្ពុជា»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម សាកលវិទ្យាធិការ ជេត ជាលី បានប្រាប់យ៉ាងខ្លីអំពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ដើម្បីក្លាយជាសាកលវិទ្យាល័យដ៏ទូលំទូលាយ និងឈានមុខនៅកម្ពុជា។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ចំនួន​សិស្ស​ដែល​ចូល​រៀន​បាន​កើន​ឡើង​ជា​លំដាប់។ សាកលវិទ្យាល័យព្យាយាមដោះស្រាយបញ្ហាគម្លាតចំណេះដឹង និងភាពមិនស៊ីគ្នានៃជំនាញក្នុងប្រទេស  ដើម្បីកសាងមូលធនមនុស្សឱ្យរឹងមាំ និងដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។

សាកលវិទ្យាធិការបានបន្តថា៖ “ចក្ខុវិស័យរបស់យើងឆ្ពោះទៅឆ្នាំ 2030 គឺដើម្បីក្លាយជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា​ និងមានគោលជំហរក្នុងតំបន់ក្នុងការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្ត និងការចូលរួមសកម្មភាពក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងបានដាក់ចេញនូវគោលដៅចំនួន​៥​ រួមមាន៖ (i) លើកកម្ពស់ការបង្រៀន និងការរៀន (ii) លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត (iii) ការអភិវឌ្ឍន៍ភាពជាពលរដ្ឋល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព (iv) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សាវប្បធម៌កម្ពុជា និងបេតិកភណ្ឌធម្មជាតិ និង (v) ដើម្បីពង្រីកការចូលរួមសកម្មភាពសង្គម” ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការចាប់ផ្តើមនៃការសហការដ៏យូរអង្វែងរវាង ធនាគារ អ៊ូរី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសំរេចបាននូវគោលដៅរួមដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក នៅឆ្នាំ 2011ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ 2020 ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទួលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែមករា ឆ្នាំ 2022 ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ 2022 ធនាគារ អ៊ូរី មានសាខាចំនួន 138 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 417 នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី 1,182 លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

Share