លោក យូន ហ្យ៉នសង់, ប្រធានក្រុមប្រឹក្សាភិបាល​

លោក យូន ហ្យ៉នសង់ ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិសេអ៊ូល។ បច្ចុប្បន្នលោកជាសមាជិកនៃវិទ្យាស្ថានកូរ៉េផ្នែកវិញ្ញាបនបត្រគណនេយ្យករសាធារណៈ (KICPA)។

លោកបានចូលបម្រើការងារនៅធនាគារ អ៊ូរី ក្នុងខែឧសភា ឆ្នាំ២០១២។ មុនពេលនោះដែរ លោកបានធ្វើការនៅក្រុមហ៊ុនគណនេយ្យសាធារណៈធំៗ តាំងពីឆ្នាំ២០០០មកម្ល៉េះ។ អាជីពរបស់លោកបានចាប់ផ្តើមជាមួយ PwC ដែលជាក្រុមហ៊ុនគណនេយ្យពិភពលោក។ អំឡុងពេលលោកធ្វើការនៅក្រុមហ៊ុនគណនេយ្យ លោកមានបទពិសោធន៍លើមុខជំនាញផ្សេងៗដូចជាសវនកម្ម ប្រឹក្សាយោបល់ និងជាទីប្រឹក្សាលើប្រតិបត្តិការក្រុមហ៊ុនជាមួយនឹងក្រុមហ៊ុនសវនកម្ម Ernst & Young ។ បទពិសោធន៍ទាំងនោះបានជួយលោកឲ្យមាន
ទស្សនៈប្រកបដោយតុល្យភាពពីគ្រប់ផ្នែក ក្នុងការកំណត់បញ្ហាសក្តានុពល វិភាគមូលហេតុ និងផលប៉ះពាល់​បានយ៉ាងស្ទាត់ជំនាញ​។ បច្ចុប្បន្ន លោកជា នាយករងគ្រប់គ្រងទូទៅ នៅក្នុងនាយកដ្ឋានយុទ្ធសាស្ត្រធុរកិច្ចសកល នៅធនាគារអ៊ូរី។

បច្ចុប្បន្ន លោក យូន បាននិងកំពុងបម្រើការជាប្រធានក្រុមប្រឹក្សាភិបាល ក្រោយពីការរួមបញ្ចូលគ្នារវាងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ។

លោក យូន ហ្យ៉នសង់
លោក យូន ហ្យ៉នសង់

លោកស្រី ហ្វីអូណា វ៉ាយត៍, សមាជិក ក្រុមប្រឹក្សាភិបាល

លោកស្រី ហ្វីអូណា វ៉ាយត៍ ដែលមានសញ្ជាតិនូវែលសេឡង់ បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក (រួមទាំងអតីតវីសិនហ្វាន់ ខេមបូឌា) តាំងពីខែមករា ឆ្នាំ២០១៣។ លោកស្រីមានបទពិសោធន៍ ៨ឆ្នាំ ទាក់ទងនឹងការរៀបចំបទប្បញ្ញត្តិនៅប្រទេសនូវែលសេឡង់ ដែលមុនការងារនេះផងដែរ លោកស្រីមានបទពិសោធន៍ ២៣ឆ្នាំ លើផ្នែកធនាគារ នៅប្រទេសនូវែលសេឡង់ ដែលបូករួមទាំងបទពិសោធន៍១២ឆ្នាំ ទាក់ទងនឹងការងារគ្រប់គ្រងហានិភ័យរូបិយប័ណ្ណអន្តរជាតិ។ លោកស្រី វ៉ាយត៍ បានសិក្សាផ្នែកធុរកិច្ច និងការគ្រប់គ្រងអន្តរជាតិ នៅសាកលវិទ្យាល័យ Massey ​ក្នុងឆ្នាំ២០០៧។ លោកស្រី​ វ៉ាយត៍ បច្ចុប្បន្នធ្វើការជាអ្នកដឹកនាំឯកទេស ផ្នែកប្រព័ន្ធហិរញ្ញវត្ថុបញ្ចូលគ្នា នៅក្នុងអាជ្ញាធរទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេសនូវែលសេឡង់ ហើយមុននេះបន្តិចលោកស្រីធ្លាប់ធ្វើជាបរិធនបាលទាយក​រយៈពេលមួយអាណ្ណត្តិជូនក្រុមប្រឹក្សាភិបាលរបស់អង្គការទស្សនៈពិភពលោកនូវែលសេឡង់។

លោកស្រី ហ្វីអូណា វ៉ាយត៍
លោកស្រី ហ្វីអូណា វ៉ាយត៍

លោក គី ប៊ុនទ្រាន, សមាជិក ក្រុមប្រឹក្សាភិបាល

លោក គី ប៊ុនទ្រាន បានចូលរួមជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ លោកទទួលបានបរិញ្ញាបត្រ័ជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយ ព្រមទាំងសញ្ញាបត្រពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ មុននេះ លោកជាសមាជិកក្រុមបឹ្រក្សាភិបាលឯករាជ្យនៃ​គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ចាប់ពីឆ្នាំ ២០១៨ ដល់ត្រឹមដើមឆ្នាំ ២០២០។ ក្រៅពីនេះទៀត លោកក៏ជាសមាជិកមួយរូបនៃគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា និងជាសាស្ត្រាចារ្យបង្រៀនក្រៅម៉ោងនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។

បន្ទាប់ពីការគួបបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ​ លោក គី ប៊ុនទ្រាន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក។

លោក គី ប៊ុនទ្រាន
លោក គី ប៊ុនទ្រាន

លោក គីម ហុង ជូ, ម្ចាស់ភាគហ៊ុន សមាជិកក្រុមប្រឹក្សាភិបាល និង​​​ជាអគ្គនាយកប្រតិបត្តិ

លោក គីម ហុង ជូ បានរៀនចប់ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិ សេអ៊ូលនៃប្រទេសកូរ៉េ។ លោកបានចូលរួមបម្រើការងារជាមួយធនាគារ អ៊ូរី និងមាននូវបទពិសោធន៍យ៉ាងច្រើនលើ    វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសលោកមានឯកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មសកល។ លោកបានធ្វើការនៅនាយកដ្ឋានយុទ្ធសាស្ត្រសកលជាង ៨ ឆ្នាំ។ លោកបានចូលរួមចំណែកក្នុងប្រតិបត្តិការទិញលក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្លិះហ្វាយនែន ក្នុងឆ្នាំ ២០១៤ និងក្រោយមកបានរួមបញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក នៅដើមឆ្នាំ ២០២០។ លោកក៏ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក។ នៅចុងឆ្នាំ២០២១ ក្រោយទទួលបានអនុម័តិពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម លោកក៏បានក្លាយជាភាគទុនិក របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (ពីមុនឈ្មោះថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក)។

នៅដើមឆ្នាំ២០២២ លោក គីម ហុង ជូ  ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិថ្មីនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក.។

លោក គីម ហុង ជូ
លោក គីម ហុង ជូ

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI WON

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង