លោក ជុង សុងវូក , ប្រធានក្រុមប្រឹក្សាភិបាល​

លោក ជុង បានទទួលបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស និង អក្សរសាស្រ្តនៅសាកលវិទ្យាល័យកូរ៉េ និង​​ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Duke (សហរដ្ឋអាមេរិក) ព្រមទាំង បានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈជំនាញផ្នែក​វិភាគ​ហិរញ្ញវត្ថុ​ (កម្រិត ១ ២ និង ៣)  ជំនាញគណនេយ្យករសាធារណៈពីវិទ្យាស្ថានអាមេរិក (AICPA) និងជំនាញក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (FRM)។

លោក ជុង បានចូលបម្រើការងារនៅធនាគារ អ៊ូរី  (កូរ៉េ) តាំងពីឆ្នាំ ១៩៩៧ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកូរ៉េ​ ហើយគាត់បានបន្តអាជីពរបស់គាត់នៅក្នុងធនាគារជាមួយនឹងបទពិសោធន៍ជាច្រើនតាមរយៈមុខតំណែងផ្សេងៗ។ នៅក្នុងឆ្នាំ ២០១០ អំឡុងពេល លោក ជុង កំពុងធ្វើការជាប្រធានជាន់ខ្ពស់នៃការគ្រប់គ្រងហានិភ័យ លោកក៏ទទួលបានរង្វាន់កិត្តិយសក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុពីខាងទេសាភិបាលនៃស្ថាប័នអភិបាលកិច្ចហិរញ្ញវត្ថុ។ ជាថ្មីម្តងទៀត គាត់ក៏ទទួលបានរង្វាន់កិត្តិយសបុគ្គលិកផ្នែកលក់ល្អបំផុតប្រចាំឆ្នាំ ២០១៦ និង​២០១៧ ពីអគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (កូរ៉េ) ខណៈពេលដែលគាត់កំពុងបម្រើការងារជាអ្នកគ្រប់គ្រងទូទៅនៅនាយកដ្ឋានយុទ្ធសាស្រ្តអាជីវកម្មសកល។

ជាមួយនិងប្រវត្តិរូបរបស់គាត់ខាងលើ លោក ​ជុង ត្រូវបានស្នើឡើងឲ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាលចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។

លោក ជុង សុងវូក
លោក ជុង សុងវូក

លោកស្រី ហ្វីអូណា វ៉ាយត៍, សមាជិក ក្រុមប្រឹក្សាភិបាល

លោកស្រី ហ្វីអូណា វ៉ាយត៍ ដែលមានសញ្ជាតិនូវែលសេឡង់ បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក (រួមទាំងអតីតវីសិនហ្វាន់ ខេមបូឌា) តាំងពីខែមករា ឆ្នាំ២០១៣។ លោកស្រីមានបទពិសោធន៍ ៨ឆ្នាំ ទាក់ទងនឹងការរៀបចំបទប្បញ្ញត្តិនៅប្រទេសនូវែលសេឡង់ ដែលមុនការងារនេះផងដែរ លោកស្រីមានបទពិសោធន៍ ២៣ឆ្នាំ លើផ្នែកធនាគារ នៅប្រទេសនូវែលសេឡង់ ដែលបូករួមទាំងបទពិសោធន៍១២ឆ្នាំ ទាក់ទងនឹងការងារគ្រប់គ្រងហានិភ័យរូបិយប័ណ្ណអន្តរជាតិ។ លោកស្រី វ៉ាយត៍ បានសិក្សាផ្នែកធុរកិច្ច និងការគ្រប់គ្រងអន្តរជាតិ នៅសាកលវិទ្យាល័យ Massey ​ក្នុងឆ្នាំ២០០៧។ លោកស្រី​ វ៉ាយត៍ បច្ចុប្បន្នធ្វើការជាអ្នកដឹកនាំឯកទេស ផ្នែកប្រព័ន្ធហិរញ្ញវត្ថុបញ្ចូលគ្នា នៅក្នុងអាជ្ញាធរទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេសនូវែលសេឡង់ ហើយមុននេះបន្តិចលោកស្រីធ្លាប់ធ្វើជាបរិធនបាលទាយក​រយៈពេលមួយអាណ្ណត្តិជូនក្រុមប្រឹក្សាភិបាលរបស់អង្គការទស្សនៈពិភពលោកនូវែលសេឡង់។

លោកស្រី ហ្វីអូណា វ៉ាយត៍
លោកស្រី ហ្វីអូណា វ៉ាយត៍

លោក គី ប៊ុនទ្រាន, សមាជិក ក្រុមប្រឹក្សាភិបាល

លោក គី ប៊ុនទ្រាន បានចូលរួមជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ លោកទទួលបានបរិញ្ញាបត្រ័ជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយ ព្រមទាំងសញ្ញាបត្រពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ មុននេះ លោកជាសមាជិកក្រុមបឹ្រក្សាភិបាលឯករាជ្យនៃ​គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ចាប់ពីឆ្នាំ ២០១៨ ដល់ត្រឹមដើមឆ្នាំ ២០២០។ ក្រៅពីនេះទៀត លោកក៏ជាសមាជិកមួយរូបនៃគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា និងជាសាស្ត្រាចារ្យបង្រៀនក្រៅម៉ោងនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។

បន្ទាប់ពីការគួបបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ​ លោក គី ប៊ុនទ្រាន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៃធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក។

លោក គី ប៊ុនទ្រាន
លោក គី ប៊ុនទ្រាន

លោក គីម ហុង ជូ, ម្ចាស់ភាគហ៊ុន សមាជិកក្រុមប្រឹក្សាភិបាល និង​​​ជាអគ្គនាយកប្រតិបត្តិ

លោក គីម ហុង ជូ បានរៀនចប់ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិ សេអ៊ូលនៃប្រទេសកូរ៉េ។ លោកបានចូលរួមបម្រើការងារជាមួយធនាគារ អ៊ូរី និងមាននូវបទពិសោធន៍យ៉ាងច្រើនលើ    វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសលោកមានឯកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មសកល។ លោកបានធ្វើការនៅនាយកដ្ឋានយុទ្ធសាស្ត្រសកលជាង ៨ ឆ្នាំ។ លោកបានចូលរួមចំណែកក្នុងប្រតិបត្តិការទិញលក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្លិះហ្វាយនែន ក្នុងឆ្នាំ ២០១៤ និងក្រោយមកបានរួមបញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក នៅដើមឆ្នាំ ២០២០។ លោកក៏ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក។ នៅចុងឆ្នាំ២០២១ ក្រោយទទួលបានអនុម័តិពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម លោកក៏បានក្លាយជាភាគទុនិក របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (ពីមុនឈ្មោះថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក)។

នៅដើមឆ្នាំ២០២២ លោក គីម ហុង ជូ  ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិថ្មីនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក.។

លោក គីម ហុង ជូ
លោក គីម ហុង ជូ

លោក ឃូ ខ្វាងហ៊ី, សមាជិកក្រុមប្រឹក្សាភិបាល

លោក ឃូ  បានចូលរួមជាមួយធនាគារ អ៊ូរី ម.ក  (អតីត ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក) ចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពីការគួបបញ្ចូលគ្នាមក  គាត់គឺជានាយកយុទ្ធសាស្រ្តគ្រប់គ្រង ហើយក្រោយមកជាប្រធានអគ្គនាយកដ្ឋានយុទ្ធសាស្រ្តគ្រប់គ្រង និងក្រោយមកទៀតត្រូវបានតែងតាំងជាអគ្គនាយកគាំទ្រប្រតិបត្តិការ។ មុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ លោក ឃូ បានត្រូវតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុ ចាប់តាំងពីខែសីហា ឆ្នាំ២០២២ ដល់​ ខែកក្កដា ឆ្នាំ២០២៣។ ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០២២​ រហូតមកដល់បច្ចុប្បន្ននេះ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាល។

មុននឹងមកធ្វើការនៅប្រទេសកម្ពុជា   លោក ឃូ មានបទពិសោធន៍ជាច្រើនប្រមាណជិត១៧ឆ្នាំ ជាមួយនឹងធនាគារ អ៊ូរី  (កូរ៉េ) ហើយបទពិសោធន៍ដ៏លេចធ្លោរបស់លោកមួយផងដែរនោះ   គឺនៅក្នុងវិស័យប្រតិបត្តិការយុទ្ធសាស្រ្ត  ដែលទាក់ទងនឹងធនាគារសាជីវកម្ម  និងធុរកិច្ចខ្នាតតូច និងមធ្យម។

គាត់បានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ Sungkyunkwan   នៅក្នុងប្រទេសកូរ៉េ។

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង