ជំនួយការអាជីវកម្មដ៏ឆ្លាតវៃរបស់អ្នក!

លក្ខណៈពិសេសដែលមាននៅលើ កម្មវិធីធនាគារចល័តពាណិជ្ជករ អ៊ូរី

1. ងាយស្រួលក្នុង ការចុះឈ្មោះប្រើប្រាស់៖

  • ការចុះឈ្មោះក្លាយជា ពាណិជ្ជករថ្មី ដោយខ្លួនឯង
  • ការចុះឈ្មោះប្រើប្រាស់ តាម QR កូដ សម្រាប់ពាណិជ្ជករ និងអ្នកគិតលុយ
  • មានភាពងាយស្រួលក្នុងការចូលប្រើប្រាស់កម្មវិធី

2. ការគ្រប់គ្រងការទូទាត់និងប្រតិបត្តិការ៖

  • បង្កើត KHQR កូដសម្រាប់ធ្វើការទូទាត់
  • ទទួលប្រតិបត្តិការទាំងអស់ដែលស្ថិតនៅក្រោមបាគង
  • ទទួលបានការជូនដំណឹងទាន់ពេលវេលា
  • អាចមើលទិដ្ឋភាពទូទៅ ជាមួយចំនួនប្រតិបត្តិការសរុប
  • អាចមើលប្រវត្តិប្រតិបត្តិការយ៉ាងលម្អិត

3. ការគ្រប់គ្រងអ្នកប្រើប្រាស់ និងព័ត៌មានផ្ទាល់ខ្លួន៖

  • ការគ្រប់គ្រងអ្នកប្រើប្រាស់
  • ព័ត៌មានផ្ទាល់ខ្លួន
  • ការគ្រប់គ្រងលេខសម្ងាត់ (PIN)
  • គាំទ្រជាភាសាខ្មែរ និងអង់គ្លេស
  • ជំនួយដើម្បីទាក់ទងមកកាន់សេវាបម្រើអតិថិជន
  • ការចូល/ចេញកម្មវិធី យ៉ាងមានសុវត្ថិភាព

អត្ថប្រយោជន៍

  • អនុញ្ញាតឲ្យអតិថជនជាមួយ គណនីសន្សំដែលមានសិទ្ធិ អាចចាប់ផ្តើមគ្រប់គ្រងអាជីវកម្ម តាមរយៈកម្មវិធី Woori Bank Merchant App.
  • អនុញ្ញាតឲ្យ ពាណិជ្ជកររបស់ធនាគាអ៊ូរី អាចចូលប្រើកម្មវិធីដ៏រហ័សនិងងាយស្រួលដោយគ្រាន់តែស្កេន KHQR ដើម្បីចុះឈ្មោះប្រើប្រាស់។
  • អនុញ្ញាតឲ្យពាណិជ្ជករអាចគណនាតម្លៃ និងបង្កើតQRកូដ ទៅតាម សមតុល្យដើម្បីទទួលការទូទាត់ ប្រតិបត្តិការពីកម្មវិធីចល័តធនាគារអ៊ូរី និងពីសមាជិកបាគងនានា។
  • ពាណិជ្ជករអាចទទួលការទូទាត់ប្រាក់ទាំងរូបិយប័ណ្ណប្រាក់ដុល្លារ(USD) និង រូបិយប័ណ្ណប្រាក់រៀល(KHR) ។

  • អនុញ្ញាតឲ្យពាណិជ្ជករ អាចចែករំលែក និងរក្សាទុក QR កូដនៅក្នុង បញ្ជីរូបភាព នៃទូរស័ព្ទបាន។
  • អនុញ្ញាតឲ្យពាណិជ្ជករបង្កើត/អញ្ជើញអ្នកប្រើប្រាស់ (អ្នកប្រើប្រាស់ ដែលជាអ្នកគិតលុយ) ដើម្បីប្រើប្រាស់កម្មវិធី សម្រាប់គ្រប់គ្រងហាង និងកែសម្រួលព័ត៌មាន ឬលុបអ្នកប្រើប្រាស់ពីក្នុងបញ្ជី។
  • អនុញ្ញាតឲ្យពាណិជ្ជករត្រួតពិនិត្យស្ថានភាព និងព័ត៌មានលម្អិតនៃប្រតិបត្តិការ យ៉ាងងាយស្រួល សម្រាប់ការកត់ត្រាហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ។
  • ផ្ដល់ជូនដំណឹងភ្លាមៗសម្រាប់ពាណិជ្ជករពេលមានការទទួលប្រាក់។

វិធីតម្លើង

ពាណិជ្ជករ ធនាគារ អ៊ូរី អាចទាញយក និងចុះឈ្មោះដោយខ្លួនឯងតាមរយៈ⬇️ Download Now

ទំនាក់ទំនង