ធនាគារ អ៊ូរី ប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ធំៗពីកម្មវិធីឆ្នោតផ្សងសំណាង

ធនាគារ អ៊ូរី សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨ រូបក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ដែលបានស្វែងរកឃើញពីការចាប់រង្វាន់ក្នុងកម្មវិធី “Woori Talks, We Talk” កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅលើគេហទំព័រហ្វេសប៊ុករបស់ ធនាគារ អ៊ូរី (ខេមបូឌា) ដែលប្រារព្ធឡើងដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជ។ រង្វាន់ទាំងអស់រួមមាន រថយន្តSsangYong Tivoli ឆ្នាំ2022 ម៉ូតូស៊រីថ្មី ទូរសព្ទ IPhone 13 ទូរទស្សន៍ Smart TV ប័ណ្ណចាក់សាំង កាតទូរស័ព្ទ Smart សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ និងរង្វាន់ជាសាច់ប្រាក់ សរុបចំនួន ៣១៨ រង្វាន់គិតជាទឹកប្រាក់ស្មើនឹងជាង ៧  ម៉ឺនដុល្លារអាមេរិក

ក្នុងថ្ងៃនេះផ្ទាល់ ធនាគារ អ៊ូរី មានសេចក្តីសោមន្សរីករាយជាទីបំផុតដែលបានប្រគល់រង្វាន់ទៅកាន់ម្ចាស់រង្វាន់ធំ និង​បានប្រារព្ធកម្មវិធីប្រគល់រង្វាន់នេះដើម្បីអបអរសារទរជូនម្ចាស់រង្វាន់ទាំងអស់គ្នាផងដែរ ជាពិសេសក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំធនាគារ អ៊ូរី​ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងម្ចាស់រង្វាន់ និងអតិថិជនដទៃទៀត។

 

“កម្មវិធីចាប់រង្វាន់នេះគឺជាការ រំលឹកដល់ការវិវត្តន៍ខ្លួនជាផ្លូវការជាធនាគារពាណិជ្ជក្រោមឈ្មោះថា ធនាគារ អ៊ូរី  កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នឹងជាថ្ងៃដែលយើងបង្ហាញអំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើនដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ អ៊ូរី ក្នុងរយៈពេល ៣0 ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើងចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នក។  សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ។ ធនាគារ អ៊ូរីនឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរដល់អតិថិជន” ប្រសាសន៍របស់លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។

 

ធនាគារ អ៊ូរី​ នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន និងសាធារណជន ជាពិសេសធនាគារ អ៊ូរី​ នឹងបន្តការបំរើសេវាហិរញ្ញវត្ថុដោយសម្បូរបែប រហ័ស ងាយស្រួល និងទំនុកចិត្តជូនដល់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333. ឬលោកអ្នកចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/wooribankkh​ ឬគេហទំព័ររបស់ធនាគារ អ៊ូរី www.wooribank.com.kh

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤,000 នាក់។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៧៣ លានដុល្លារ និងអតិថិជនជាង ៣៥៣,000 នាក់។

Share