ឈ្នះសំណាង ឈ្នះសាច់ប្រាក់ 168 ដុល្លារជាមួយការទូទាត់ KHQR របស់ធនាគារ អ៊ូរី!

ធនាគារ អ៊ូរី ចែករង្វាន់ ទឹកប្រាក់នាំសំណាង 168 ដុល្លារអាមេរិក ចំនួន 6 រង្វាន់ជារៀងរាល់សប្តាហ៍ សម្រាប់អតិថិជនទូទាត់ និងដៃគូអាជីវកម្មទទួលការទូទាត់ តាមរយៈ KHQR របស់ធនាគារ អ៊ូរី!

ដៃគូអាជីវកម្ម របស់ធនាគារ អ៊ូរី អ្នកប្រើប្រាស់ WOORI WON និងអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តពីគ្រប់ធនាគារ ​ នឹងមានឱកាសដើម្បីក្លាយជាអ្នក​ឈ្នះរង្វាន់រៀងរាល់សប្តាហ៍។ ​

ស្គែនទូទាត់ជាមួយ KHQR របស់ធនាគារ អ៊ូរី ដើម្បីក្លាយជាអ្នកឈ្នះរង្វាន់ទឹកប្រាក់ 168 ដុល្លារអាមេរិក​ ​រៀងរាល់សប្តាហ៍។

លក្ខខណ្ឌ  

  • រយៈពេលនៃការផ្តល់ជូនគឺចាប់ពីឥលូវនេះរហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022
  • ដៃគូអាជីវកម្មចំនួន 3 នាក់ និងអ្នកទូទាត់ 3 នាក់នឹងមាន ឱកាសឈ្នះទឹកប្រាក់ 168 ដុល្លារអាមេរិក ដោយគ្រាន់តែស្គេនទូទាត់ និងទទួលការទូទាត់ជាមួយ KHQR របស់ ធនាគារ អ៊ូរី។
  • ដៃគូអាជីវកម្មនៃ ធនាគារ អ៊ូរី ទាំងអស់ដែលទទួលការទូទាត់ជាមួយ KHQR នៃធនាគារ​ អ៊ូរី លើសពី 10 ប្រតិបត្តិការ នឹងទទួលបានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់សាច់ប្រាក់ចំនួន​ 3 នាក់រៀងរាល់សប្តាហ៍។ ដៃគូអាជីវកម្ម ដែលមានសំណាងនឹងទទួលបានរង្វាន់ចំនួន 168 ដុល្លារអាមេរិក ដែលនឹងត្រូវដាក់ជូនទៅក្នុងគណនីនៃធនាគារ អ៊ូរី ផ្ទាល់។
  • អតិថិជនឬអ្នកទូទាត់តាមរយៈ KHQR នៅដៃគូអាជីវកម្មនៃ ធនាគារ អ៊ូរី ដែលមានចំនួនប្រតិបត្តិការទូទាត់ និងទំហំទឹកប្រាក់នៃប្រតិបត្តិការទាំងអស់ច្រើនជាងគេ ចំនួន 3 នាក់នឹងទទួលបានរង្វាន់ចំនួន 168 ដុល្លារអាមេរិក រៀងរាល់សប្ដាហ៍។ ការទូទាត់ជាមួយ ដៃគូអាជីវកម្ម ធនាគារ អ៊ូរី នឹងត្រូវបានរាប់បញ្ចូល។
  • គ្រប់អតិថិជនដែលស្គែនទូទាត់ជាមួយពាណិជ្ជកររបស់ ធនាគារ អ៊ូរីសុទ្ធតែមានឱកាសឈ្នះរង្វាន់។
  • រង្វាន់នឹងត្រូវបានដាក់បញ្ចូលទៅក្នុងគណនីរបស់អតិថិជន ក៏ដូចជាពាណិជ្ជកររបស់ ធនាគារ អ៊ូរី ដោយផ្ទាល់។ ចំពោះអតិថិជនរបស់ធនាគារដែលជាសមាជិក KHQR ដ៏ទៃទៀត ធនាគារ អ៊ូរី និងធ្វើការប្រកាសនៅតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ធនាគារ អ៊ូរី និងតម្រូវឲ្យអថិតិជនបើកគណនីជាមួយ ធនាគារ អ៊ូរី ដើម្បីទទួលយករង្វាន់។
  • អតិថិជន និងពាណិជ្ជករ មានឱកាសឈ្នះរង្វាន់មិនកំណត់សម្រាប់រយៈពេលនៃការផ្សព្វផ្សាយ តែអាចឈ្នះម្ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
Share