ធនាគារ អ៊ូរី បានក្លាយខ្លួនជា ធនាគារពាណិជ្ជជាផ្លូវការក្រោមឈ្មោះថ្មី “ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក”

ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ភ្នំពេញ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ស្ថាប័នក្នុងការបម្រើសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។  

ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក បានទទួលបានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា​ និងក្រសួងពាណិជ្ជកម្ម​​ ដើម្បីធ្វើប្រតិបត្តិការធនាគារពាណិជ្ជពេញលេញ។ ជាមួយនឹងមុខមាត់ថ្មីនេះ យើងមានក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវា និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិត ស្របជាមួយនឹងការពង្រីកវិសាលភាពអាជីវកម្មរបស់យើងកាន់តែទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគារ នៅក្នុងប្រទេសកម្ពុជា។

ធនាគារ​ អ៊ូរី គឺជាសមាជិកនៃ Woori Financial Group ដែលមានវត្តមាននៅតាមប្រទេសនានា ទូទាំងពិភពលោក​ជាមួយនឹង​សាខាជាង ៤៥០ កន្លែងក្នុង២៣ប្រទេស ហើយបានបម្រើសេវាហិរញ្ញវត្ថុអស់រយៈពេលជាងមួយសតវត្សមកហើយ។

លោក គីម ហុងជូ អគ្គនាយក​ប្រតិបត្តិនៃ ​ធនាគារ​ អ៊ូរី​ បានមានប្រសាសន៍ថា៖ “នាឱកាសដែលយើងបានក្លាយជាធនាគារពាណិជ្ជនេះ យើងពិតជារីករាយអបអរ និងទន្ទឹងរង់ចាំនូវដំណើរដ៏គួរឱ្យរំភើបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារតាមស្តង់ដារប្រទេសកូរ៉េ ដែលតម្រូវតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ យោងតាមពាក្យស្លោក  “ផ្តោតសំខាន់លើឌីជីថលដើម្បីផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរ” របស់ Woori Financial Group ដែលជាម្ចាស់ភាគហ៊ុនរបស់យើង គណៈគ្រប់គ្រងនិងបុគ្គលិករបស់ ធនាគារ អ៊ូរី  បានរៀបចំនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជាក់លាក់ ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារដែល​រហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ សម្រាប់គុណភាពជីវិតកាន់តែប្រសើររបស់អតិថិជន និងប្រជាជនកម្ពុជា”។ 

ជាមួយនឹងការពង្រីកវិសាលភាពនៃបណ្តាញសាខា ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២​ នេះតទៅ ធនាគារ អ៊ូរី នឹងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនគ្រប់ៗរូបតាមរយៈសាខាចំនួន ១៣៨ សាខាទូទាំងប្រទេស ដោយ បុគ្គលិកជិត ៤.០០០នាក់ ដែលមានបទពិសោធន៍ខ្ពស់ ស្របជាមួយនឹងការបន្តពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា។ 

​លោក គីម ហុងជូ អគ្គនាយក​ប្រតិបត្តិ​ធនាគារ អ៊ូរី​ បានបន្ថែមថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះនិយ័តករ ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើងចំពោះការផ្តល់ជាអនុសាសន៍ណែនាំដ៏មានតម្លៃ និងការគាំទ្រដែលគ្មានទីបញ្ចប់។ ខ្ញុំសូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ដ៏មុតមាំ ចំពោះបុគ្គលិក និងគណៈគ្រប់គ្រងរបស់យើង។ ជាពិសេស ខ្ញុំសូមអរគុណដល់អតិថិជនជាទីគោរពចំពោះការបន្តគាំទ្រ និងការជឿជាក់មកលើយើងខ្ញុំ។ ខ្ញុំ ទន្ទឹងរង់ចាំស្វាគមន៍លោកអ្នកមកកាន់សករាជថ្មីនៃ​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​។​

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក​

ធនាគារ អ៊ូរី​ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុន ជា Woori Financial Group ប្រទេសកូរ៉េ។ ធនាគារ អ៊ូរី កំពុងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដែលមានលក្ខណៈ ងាយស្រួល រហ័ស និងទំនុកចិត្តដល់ប្រជាជនកម្ពុជា តាមរយៈសាខាចំនួន ១៣៨ របស់ខ្លួនទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យសកម្មសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ៩១៤ លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២១៥ លានដុល្លារ និងអតិថិជនសរុបជាង ៣២៧.០០០ នាក់។

ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ 1 ពាន់លានដុល្លារអាមេរិក

រាជធានីភ្នំពេញ – ថ្ងៃទី11 ខែតុលា ឆ្នាំ2021 – គិតត្រឹមខែសីហា​ ឆ្នាំ 2021 ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ចំនួនមួយពាន់លានដុល្លារអាមេរិក។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង 25ឆ្នាំ មកហើយ ដែលមាន បណ្តាញសាខាចំនួន 138 ទូទាំងប្រទេស និងមានបុគ្គលិកជាង 3,500 នាក់ ប្រកបដោយភាពរួសរាយរាក់ទាក់ និងបទពិសោធន៍ខ្ពស់។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ូរី បានមានប្រសាសន៍ថា  “ការសម្រេចបាននូវទ្រព្យសកម្មសរុបចំនួន មួយពាន់លានដុល្លារអាមេរិក នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់ ធនាគារ អ៊ូរី ដោយសរបញ្ជាក់អំពីការបន្តភាពរីកចម្រើន​​ ឲ្យកាន់តែប្រសើរឡើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងរួមចំណែកចំពោះភាពជោគជ័យដ៏អស្ចារ្យនេះ។ យើងខ្ញុំ នឹងបន្តបម្រើសេវាហិរញ្ញវត្ដុជូនដល់អតិថិជនទាំងអស់ ជាមួយនឹងសេវាកម្ម ដ៏ល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត”

បន្ថែមពីលើការរីកចម្រើននៃទ្រព្យសកម្មសរុប ដោយគិតត្រឹមខែសីហា ឆ្នាំ2021 ធនាគារ អ៊ូរី មាន ផលប័ត្រឥណនទានសរុបចំនួន 823 លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបចំនួន 170 លានដុល្លារអាមេរិក និង អតិថិជនចំនួន 308,707 នាក់។​

ធនាគារ អ៊ូរី  ប្តេជ្ញាផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយសេវាកម្មរហ័សទាន់ចិត្ត និងផ្តល់ងាយស្រួលតាមតម្រូវការរបស់អតិថិជនទាំងអស់នៅប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣ | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wooribank.com.kh ឬ ហ្វេសប៊ុក www.facebook.com/wooribankkhអំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគាពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក។

​ធនាគារ អ៊ូរី បើកដំណើរការជាផ្លូវការ សាខាទី១៣៨ នៅជិតផ្សារ អូឡាំពិច ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ- ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១- ធនាគារ អ៊ូរី បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មីរបស់យើង ដែលសាខាថ្មីនេះគឺជា បណ្តាញសាខាទី ១៣៨ នៅកម្ពុជា។ សាខាទួលស្វាយព្រៃទី២ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។

នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេល អតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។
សាខាទួលស្វាយព្រៃទី២ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។

ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ធនាគារ អ៊ូរី បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា។ ធនាគារ អ៊ូរី បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។

សាខាទួលស្វាយព្រៃទី២ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ ១៣១ មហាវិថីសម្តេចមុនីរ៉េត កែងផ្លូវលេខ ៣១០ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣ | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wooribank.com.kh ឬ ហ្វេសប៊ុក www.facebook.com/wooribankkhអំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគាពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក។

ធនាគារ អ៊ូរី បើកដំណើរការជាផ្លូវការ សាខាទី១៣៧ នៅជិតផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ធនាគារ អ៊ូរី បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មីរបស់យើង ដែលសាខាថ្មីនេះគឺជាបណ្តាញសាខាទី ១៣៧ នៅកម្ពុជា។ សាខាផ្សារធំថ្មីទី៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។
នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេលអតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។ សាខាផ្សារធំថ្មីទី៣ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។

ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ធនាគារ អ៊ូរី បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា ។ ធនាគារ អ៊ូរី បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។

សាខាផ្សារធំថ្មីទី៣ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ៧០អឺ០ ផ្លូវលេខ១៣៦ កែង ផ្លូវលេខ៥៣ ភូមិ ១ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣ | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wooribank.com.kh ឬ ហ្វេសប៊ុក www.facebook.com/wooribankkhអំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគាពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ធនាគារ អ៊ូរី បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ អ៊ូរី មានទ្រព្យសកម្មសរុបចំនួន ១ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក។

ធនាគារ អ៊ូរី ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិ ដំបូងគេនៅកម្ពុជា

ថ្ងៃទី 09 ខែសីហាឆ្នាំ 2021 ភ្នំពេញ – ធនាគារ អ៊ូរី ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលជាសេវាប្រាក់បញ្ញើមានកាលកំណត់ដំបូងគេមួយនៅកម្ពុជា ដែលមានភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិសប្បុរសធម៌។ អតិថិជនអាចជ្រើសរើសការបរិច្ចាគទៅកាន់ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី នៅពេលដែលអតិថិជនដាក់ប្រាក់បញ្ញើក្នុងចំនួនណាមួយជាមួយនឹង គណនីសប្បុរស ដោយមានរយៈពេលបញ្ញើចាប់ពី 3ទៅ 12ខែ។

គណនីសប្បុរស ផ្តល់ជូនអតិថិជននូវចំណូលបន្ថែម តាមរយៈអត្រាការប្រាក់ខ្ពស់ ខណៈដែលអតិថិជនអាចចូលរួមចំណែកក្នុងសហគមន៍ ដោយធ្វើការបរិច្ចាគមូលនិធិសប្បុរសធម៌ ចំនួន 0.1%។ ទឹកប្រាក់បរិច្ចាគទាំងអស់ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ធនាគារ អ៊ូរី ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។ ដៃគូមូលនិធិរបស់ ធនាគារ អ៊ូរី រួមមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និង មូលនិធិធម្ម​  ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។

លោក Jin Hur, អគ្គនាយកគាំទ្រប្រតិបត្តិការ ទទួលបន្ទុកក្រុមគាំទ្រប្រតិបត្តិការ​បានមានប្រសាសន៍ថា “ធនាគារ អ៊ូរី មានបំណងចូលរួមចំណែកក្នុងការកសាងវប្បធម៌នៃការចែករំលែកជាមួយប្រជាជនកម្ពុជានិងផ្តល់ការគាំទ្រដល់សហគមន៍ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ ជាមួយនឹងការសហការរបស់ដៃគូសប្បុរសធម៌ និងអតិថិជនរបស់យើង ធនាគារ អ៊ូរី ប្តេជ្ញាក្នុងការជួយជ្រោមជ្រែងប្រជាជនកម្ពុជាដែលមានទុក្ខលំបាក ជាពិសេសផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ និងយុវជន តាមរយៈទិដ្ឋភាពផ្សេងៗ ដូចជាការផ្តល់ការអប់រំ ការហ្វឹកហាត់ជំនាញ  តំហែទាំសុខភាព និងការគាំទ្រផ្សេងៗ ដែលពួកគេសមនឹងទទួលបាន ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងក្តីសង្ឃឹម” ។

ប្រទេសកម្ពុជាគឺជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ដូចនេះកុមារ និងយុវជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយនឹងការបរិច្ចាគនេះ យើងរួមគ្នារួមចំណែកកសាងធនធានមនុស្ស​ដ៏ល្អ សហគមន៍ដ៏រីកចម្រើន និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង។

សន្សំដើម្បីអ្នក & សង្គម! 

ដាក់ប្រាក់បញ្ញើឥឡូវនេះ នៅគ្រប់សាខាទាំង 138 របស់ ធនាគារ អ៊ូរី ឬទំនាក់ទំនងមកកាន់ 023 963 333 | 081 331 333 | www.wooribank.com.kh

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង