ធនាគារ អ៊ូរី សហការជាមួយក្រុមហ៊ុន វែរីវើដស៍ ដើម្បីផ្តល់កន្លែងសាកថ្មម៉ូតូអគ្គិសនី នៅភ្នំពេញ និងសៀមរាប!

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ធនាគារ អ៊ូរី (ខេមបូឌា)ម.ក និង​ក្រុមហ៊ុន វែរីវើដស៍ បានចុះអនុស្សរណៈយោគយល់ជាមួយគ្នាក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី របស់​​ក្រុមហ៊ុនវែរីវើដស៍ នៅតាមសាខារបស់ធនាគារ អ៊ូរី។

ម៉ូតូអគ្គិសនី មានភាពសំខាន់ក្នុងការប្រើថាមពលស្អាតទៅកាន់វិស័យដឹកជញ្ជូន។ វា​ផ្តល់​ថាមពល​ដល់​យានយន្ត​ដោយ​​ជំនួស​ការប្រើឥន្ធនៈមកជាការប្រើអគ្គិសនី​ជា​ប្រភព​ថាមពល​សម្រាប់​យានយន្ត។ ម៉ូតូអគ្គិសនី មិន​ត្រឹម​តែ​ជួយសន្សំសំចៃក្នុងការ​ចំណាយ​ប៉ុណ្ណោះ​ទេ ​វាថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

កម្មវិធីនេះមានការអញ្ជើញជាគណធិបតីពី​ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបុគ្គលិកផងដែរ​។​ ដោយឡែក​​ពីក្រុមហ៊ុន វែរីវើដស៍ ​​ មានការចូលរួមជាតំណាង​ ពីលោក​ គីម សុងអ៊ូ ដែលជាអគ្គនាយកប្រតិបត្តិ និងបុគ្គលិកផងដែរ។​ ពិធីនេះ ត្រូវបានប្រារព្ធនៅ ទីស្នាក់ការកណ្តាលធនាគារ អ៊ូរី នៅ រាជធានីភ្នំពេញ។​

ថ្លែងនៅក្នុងពិធី លោក គីម ហុងជូ ​បាននិយាយថា ធនាគារ អ៊ូរី (ខេមបូឌា) តែងតែខិតខំស្វែករកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្រោមពាក្យស្លោក “ធនាគារដែលរីកចម្រើនជាមួយនឹងប្រជាជនកម្ពុជា”។ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន​​វែរីវើដស៍,​ ធនាគារ អ៊ូរី (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កន្លែងសាកថ្ម ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដែលចង់ប្រើប្រាស់ម៉ូតូអគ្គិសនី។ នាពេលខាងមុខ ស្ថាប័នទំាំងពីរក៏នឹងបន្តសហការជាមួយគ្នាសម្រាប់សេវាកម្មផ្សេងៗទៀតផងដែរ។

លោកបន្តទៀតថា​ ការចុះអនុស្សរណៈយោគយល់នេះមានគោលបំណងគាំទ្រដល់សកម្មភាព ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការកើនឡើងកម្ដៅផែនដី។ យើងសង្ឃឹមយ៉ាងមុតមាំថាការចុះអនុស្សរណៈយោគយល់នេះ នឹងអាចផ្ដល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់បរិស្ថាន និងសង្គមរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ តាមរយៈការគាំទ្រនេះ ធនាគារ អ៊ូរី (ខេមបូឌា)  នឹងបន្ដរីកចម្រើនជាមួយប្រជាជនកម្ពុជាប្រកបដោយភាពរឹងមំា និងចីរភាព។

លោក គីម សុងអ៊ូ ជាអ្នកតំណាងឲ្យក្រុមហ៊ុន វែរីវើដស៍​ បានបញ្ជាក់ថា​ ក្រុមហ៊ុន វែរីវើដស៍ កំពុងធ្វើការលើការកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃយានយន្តអគ្គិសនីដែលយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាអាចចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ​​ដោយសហការជាមួយនឹងធនាគារ អ៊ូរី ​ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្មយានយន្តអគ្គិសនីនឹងបន្ដកើនច្រើនកន្លែងទៀតនៅទូទំាងប្រទេសកម្ពុជា ដោយចាប់ផ្ដើមនៅក្រុងសៀមរាប​និង ក្រុងភ្នំពេញ។​ លើសពីនេះ ក្រុមហ៊ុន វែរីវើដស៍ ក៏កំពុងរៀបចំនូវវេទិកានៃវប្បធម៌ដែលគ្មានការសាយភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីឲ្យប្រជាជនអាចចូលរួមយ៉ាងសកម្មជាមួយនឹងយើងផងដែរ។ ហើយវាពិតជារឿងដ៏គួរឲ្យសោមនស្សរីករាយខ្លំាងណាស់ដែលធនាគារ អ៊ូរី នឹងក្លាយជាចំណែកមួយនៃកិច្ចការទំាងនេះជាមួយយើង។

យោងតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចំាកម្ពុជា(UNDP Cambodia) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបញ្ចូលយានយន្ដអគ្គិសនី​ (EV) ទៅក្នុងគោលនយោបាយដឹកជញ្ជូនរបស់ប្រទេស ដោយផ្តោតលើទីក្រុង។ ទីក្រុងនានា ដែលមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់រថយន្ដអគ្គិសនី​ (EV) ជាមួយនឹងផ្លូវក្រាលកៅស៊ូ ប្រភពអគ្គិសនីដែលអាចទុកចិត្តបាន និងចំនួនស្ថានីយ៍សាកថ្មដែលកំពុងកើនឡើង។ យុទ្ធសាស្ត្រអព្យាក្រឹតភាពនៃការសាយភាពកាបូនរយៈពេលវែងរបស់កម្ពុជា បានដាក់ជូនអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូកន្លងទៅ រួមមានការសន្យាថានឹងមានរថយន្ត EV និងរថយន្តក្រុងចំនួន ៤០% និងម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០។

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២០ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨២​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជា អ្នកនាំមុខទាំង៥ នៅក្នុងវិស័យ ធនាគារ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី បានប្រារព្ធសន្និបាតស្តីពីយុទ្ធសាស្ត្រអាជីវកម្មឆ្នាំ ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបូកសរុប​ វាយតម្លៃ និងផ្តល់រង្វាន់លើទឹកចិត្តដល់ការសម្រេចសមិទ្ធផលក្នុងឆ្នាំ ២០២២ ព្រមទាំងការពង្រឹងយុទ្ធសាស្រ្ត និងគោលដៅអាជីវកម្មសម្រាប់ឆ្នាំថ្មី ដើម្បីក្លាយជាធនាគារមួយក្នុងចំណោមធនាគារកំពូលរបស់កម្ពុជាជាមួយនឹងការផ្តល់សេវាកម្មដែលមានភាពរហ័សបំផុត ងាយស្រួលបំផុត និងប្រកបដោយភាពច្នៃប្រឌិត។

          

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិ និងគណៈប្រតិភូ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធានតំបន់ និងសាខា ព្រមទាំងអ្នកទទួលរង្វាន់ពីការបំពេញការងារបានល្អបំផុតពីសាខាទូទាំងប្រទេសរបស់ធនាគារ អ៊ូរី ។​​

លើសពីការប្រារព្ធ ពិធីលៀងសាយភោជន៍ នាយកដ្ឋាន ការិយាល័យប្រចាំតំបន់ និងសាខា ព្រមទាំងបុគ្គលិកដែលមាន​សមិទ្ធផលការងារល្អបំផុត ត្រូវបានផ្តល់រង្វាន់ ដោយលោកនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ការរួមចំណែកបំពេញការងាររបស់ពួកគេដល់ធនាគារក្នុងកំឡុងឆ្នាំ ២០២២។
សាររបស់ លោកនាយកប្រតិបត្តិ ផ្តោតលើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ដើម្បីឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តភាព និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំជាងគេទាំង ៥ នៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លើសពីនេះមានសារពិសេសពីការិយាល័យកណ្តាលរបស់ Global Group និងតំណាងម្ចាស់ភាគហ៊ុនពី ក្រុមហ៊ុនមេ ដើម្បីកោតសរសើរ និងលើកទឹកចិត្ត ដល់​ធនាគារ​​ អ៊ូរី ខេមបូឌា ផងដែរ​។

ធនាគារ អ៊ូរី បានបង្កើនសក្តានុពលរបស់ខ្លួនកាន់តែរឹងមាំតាមរយៈការអភិវឌ្ឍខ្លួនប្រកបដោយនិរន្តភាព។ ដោយមើលឃើញពីសារៈសំខាន់នៃការអភិវឌ្ឍសង្គមរបស់កម្ពុជា ធនាគារ អ៊ូរី ចូលរួមចំណែកដល់សង្គមតាមរយៈគម្រោង ការងារសង្គមជាច្រើន រួមមានការជួយដល់គ្រួសារដែលមានទឹកជំនន់ជាមួយធនាគារជាតិនៃកម្ពុជា​ ក្នុងឆ្នាំ ២០២២ ហើយថ្មីៗនេះបានចុះហត្ថលេខាលើ អនុស្សរណៈ ជាមួយសាកលវិទ្យាល័យធំបំផុតរបស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១០០ នាក់​ក្នុង១ឆ្នាំ។​  ទាំងនេះសបង្ហាញថា ធនាគារ អ៊ូរី មានការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យចម្រើនជាមួយគ្នាជាមួយកំណើនអាជីវកម្ម។

 

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក នៅឆ្នាំ ២០១១​ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែវិច្ឆិកាឆ្នាំ២០២១ និងបានដាក់ណើរការជាធនាគារពាណិជ្ជនាខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤១៧ នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី ១,១៨២ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរម៉ោងប្រតិបត្តិការ បម្រើសេវាកម្មជូនអតិថិជន នៅគ្រប់សាខារបស់ ធនាគារអ៊ូរី ទូទាំងប្រទេស

ធនាគារ អ៊ូរី សូមគោរពជូនដំណឹងដល់ អតិថិជន និងសាធារណៈជនឱ្យបានជ្រាបថា៖

ចាប់ពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៣ នេះតទៅ ធនាគារអ៊ូរី នឹងផ្លាស់ប្តូរម៉ោងប្រតិបត្តិការ បម្រើសេវាកម្មជូនអតិថិជន នៅគ្រប់សាខារបស់ ធនាគារអ៊ូរី ទូទាំងប្រទេសដូចខាងក្រោម៖

– ថ្ងៃធ្វើការ៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

– ម៉ោងធ្វើការថ្មី៖ ចាប់ពីម៉ោង ៨ :០០ ព្រឹក រហូតដល់ ម៉ោង ៤:០០ រសៀល

សូមអតិថិជនទាំងអស់អញ្ជើញទៅទទួលសេវាកម្មនៅតាមបណ្តាសាខា ធនាគារអ៊ូរី ដែលនៅជិតលោកអ្នកបំផុត ។ បុគ្គលិកយើងខ្ញុំរង់ចាំទទួលដោយក្តីគោរព និង រួសរាយរាក់ទាក់។

សម្រាប់ព័ត៌មានលម្អិត | For more info: 023 963 333 / 081 331 333

Website   :https://www.wooribank.com.kh/

Facebook :https://bit.ly/3wbcfb

Instagram :https://bit.ly/wbcig

YouTube  :https://bit.ly/3wbcyt

LinkedIn   :https://bit.ly/3wbclinkedin

Telegram : https://t.me/wooribankcambodia

 

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែងក្នុងមួយឆ្នាំដល់និស្សិត

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹង 50,000 ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រលើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា។

កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកមហាវិទ្យាល័យ​ បុគ្គលិកសិក្សា និងនិស្សិត និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ។

ធនាគារ អ៊ូរី មើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ការភិវឌ្ឍន៍ប្រទេសកម្ពុជា។ គោលដៅរបស់ធនាគារ គឺការរីកចំរើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយ ការជួយជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

ក្នុងឱកាសបើកពិធីនេះ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ បានមានប្រសាសន៍ថា “ជាមួយនឹងបាវចនារបស់យើង យើងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនូវ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា។ ហើយថ្ងៃនេះ ធនាគារ អ៊ូរី យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានធ្វើជាដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស។ ជំនួយហិរញ្ញវត្ថុរបស់យើងនឹងជួយសិស្សឱ្យបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ហើយពួកគេនឹងមានឱកាសការងារជាមួយ ធនាគារ អ៊ូរី ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ដែលទទួលបានអាហារូបករណ៍ពី ធនាគារ អ៊ូរី នឹងក្លាយជាជំហាននៃការអភិវឌ្ឍន៍របស់កម្ពុជា»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម សាកលវិទ្យាធិការ ជេត ជាលី បានប្រាប់យ៉ាងខ្លីអំពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ដើម្បីក្លាយជាសាកលវិទ្យាល័យដ៏ទូលំទូលាយ និងឈានមុខនៅកម្ពុជា។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ចំនួន​សិស្ស​ដែល​ចូល​រៀន​បាន​កើន​ឡើង​ជា​លំដាប់។ សាកលវិទ្យាល័យព្យាយាមដោះស្រាយបញ្ហាគម្លាតចំណេះដឹង និងភាពមិនស៊ីគ្នានៃជំនាញក្នុងប្រទេស  ដើម្បីកសាងមូលធនមនុស្សឱ្យរឹងមាំ និងដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។

សាកលវិទ្យាធិការបានបន្តថា៖ “ចក្ខុវិស័យរបស់យើងឆ្ពោះទៅឆ្នាំ 2030 គឺដើម្បីក្លាយជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា​ និងមានគោលជំហរក្នុងតំបន់ក្នុងការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្ត និងការចូលរួមសកម្មភាពក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងបានដាក់ចេញនូវគោលដៅចំនួន​៥​ រួមមាន៖ (i) លើកកម្ពស់ការបង្រៀន និងការរៀន (ii) លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត (iii) ការអភិវឌ្ឍន៍ភាពជាពលរដ្ឋល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព (iv) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សាវប្បធម៌កម្ពុជា និងបេតិកភណ្ឌធម្មជាតិ និង (v) ដើម្បីពង្រីកការចូលរួមសកម្មភាពសង្គម” ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការចាប់ផ្តើមនៃការសហការដ៏យូរអង្វែងរវាង ធនាគារ អ៊ូរី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសំរេចបាននូវគោលដៅរួមដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕

អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក នៅឆ្នាំ 2011ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ 2020 ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទួលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែមករា ឆ្នាំ 2022 ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ 2022 ធនាគារ អ៊ូរី មានសាខាចំនួន 138 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 417 នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី 1,182 លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។

ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បី ផ្តល់ឱកាសការងារ និងកម្មសិក្សាដល់និស្សិត!

ភ្នំពេញ៖ នៅថ្ងៃទី 07 ខែតុលា ឆ្នាំ 2022 ធនាគារ អ៊ូរី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល 3 ឆ្នាំ ជាមួយនឹងគោលដៅរួមគ្នាក្នុងការផ្តល់ឱកាសដល់និស្សិតនូវឱកាសការងារល្អ និងឱកាសកម្មសិក្សាដោយផ្អែកលើចក្ខុវិស័យរបស់សាកលវិទ្យាល័យ និងដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់យើង​ ជាមួយនឹងតម្រូវការសក្ដានុពលធនធានមនុស្សជាក់ស្ដែងរបស់ធនាគារ។ កិច្ចសហការនេះនឹងពង្រឹងចំណេះជំនាញនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗជាមួយនឹងការអនុវត្តការងារជាក់ស្តែងស្របតាមជំនាញរបស់ពួកគេ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

ក្នុងជំនួបនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃូ ខ្វាងហ៊ី អគ្គនាយកហិរញ្ញវត្ថុនៃ ធនាគារ អ៊ូរី          (ខេមបូឌា) មក. និងលោក អ៊ាន ហ្វីនឡេយ៍ ដែលជាសាកលវិទ្យាធិការ  និងជាអនុធិការបតីនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។​

កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួម និងគាំទ្រកម្មវិធី សំខាន់ៗរបស់ធនាគារ អ៊ូរី ដូចជា ការចុះកម្មសិក្សា, ទូតសុឆន្ទៈរបស់ធនាគារ និង កម្មវិធីបណ្ដុះបណ្ដាលពន្លកថ្មី។ ជាងនេះទៅទៀត កិច្ចសហការនេះនឹងផ្តល់ឱ្យនិស្សិត ជាពិសេសនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នូវការអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ពង្រីកវិសាលភាពអាជីពការងារ និងឱកាសក្នុងការពង្រឹងជំនាញផ្សេងៗរបស់ពួកគេ។ សតវត្សរ៍ទី 21 យើងនឹងជួបនូវបញ្ហាជាច្រើនជាមួយនឹងឱកាសថ្មីៗ និងដែលយើងពុំធ្លាប់បានជួបពីមុនមក។ ចក្ខុវិស័យរបស់យើងសម្រាប់ការបន្តឧត្តមភាពនេះគឺបង្កើនជំនាញរបស់សិស្សនិស្សិត និងបង្កើនសមត្ថភាពរបស់ពួកគេដោយផ្តល់ឱកាសឱ្យពួកគេចូលរួមនិងក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់យើងតាមមុខជំនាញដែលសិស្សនិស្សិតកំពុងសិក្សាក៏ដូចជាស្របតាមតម្រូវការជាក់ស្ដែងរបស់ពួកយើង។ ដូច្នេះហើយ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងពួកយើងនៅថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជាដៃគូ ដែលយើងជឿជាក់ថានឹងនាំទៅដល់ការរួបរួមគ្នាថ្មីៗជាច្រើន ក្នុងការបង្កើនធនធានមនុស្ស និងតម្លៃជាអតិបរមាសម្រាប់ធនាគារ និងសាកលវិទ្យាល័យក្នុងប៉ុន្មានឆ្នាំខាងមុខ

បន្ថែមពីលើការថ្លែងសុន្ទរកថាក្នុងឱកាសដ៏ពិសេសនេះ លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនឡេយ៍ តំណាងឱ្យសាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏បានបង្ហាញពីគំនិតរបស់គាត់ចំពោះការរៀបចំកិច្ចសហប្រតិបត្តិការនេះផងដែរ។ ធនាគារ អ៊ូរី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការរីកចម្រើនខាងបច្ចេកវិទ្យា ហើយសាកលវិទ្យាល័យពុទ្ធិសាស្ត្រត្រូវបានទទួលស្គាល់ថាពូកែខាងវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យាអស់រយៈពេលជាង10ឆ្នាំមកហើយ។ លោកបានសង្កត់ធ្ងន់ថា យើងទាំងពីរមានចក្ខុវិស័យដូចគ្នា អំពីរបៀបគាំទ្រដល់កំណើននៃធនធានមនុស្ស ដែលជាធាតុផ្សំនៃក្របខ័ណ្ឌរដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ លោកសាស្ត្រាចារ្យមានជំនឿថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង នៅថ្ងៃអនាគត។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ១,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

បុគ្គលិកធនាគារ អ៊ូរី ស្ម័គ្រចិត្តបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”!

ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ ធនាគារ អ៊ូរី បានធ្វើការសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីផ្ដល់ឈាមដោយស្ម័គ្រចិត្ត​ ក្រោមប្រធានបទ “ទិវាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”  ​ នៅទីស្នាក់ការ​កណ្តាល​ ដែលមានទីតាំង នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។​​

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ធនាគារ អ៊ូរី ចំនួន៦០នាក់។

 លោកវេជ្ជបណ្ឌិត  លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តី​សប្បាយ​រីករាយដោយឃើញបុគ្គលិក ធនាគារអ៊ូរី ចូលរួមយ៉ាងសកម្មនៅក្នុងការស្ម័គ្រចិត្តផ្តល់ឈាម ​ ជាមួយមជ្ឈមណ្ឌលយើង។​ ​លោកបន្តថា​ កម្មវិធីបរិច្ចាគឈាមដែលរៀបចំឡើងដោយ ធនាគារ អ៊ូរី ខេមបូឌា នាថ្ងៃនេះ គឺជាប្រធានបទ ដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងយ៉ាងសំខាន់២គឺ (១) ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា និង(២) ដើម្បីផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

   

 

តំណាងឱ្យ ធនាគារ អ៊ូរី លោក ហ៊ុន សុភ័ក្រ្ដបានមានប្រសាសន៍ថា “‌‌ធនាគា អ៊ូរី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍប្រទេសតាមរយៈការផ្ដល់ការងារក្នុងវិស័យ ធនាគារ សម្រាប់ប្រជាជនកម្ពុជាដោយក្នុងនោះមានបុគ្គលិករាប់ពាន់នាក់  រួមទាំងបុគ្គលិកកម្មសិក្សា សិក្ខាកាម និង ជាពិសេសអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញសម្រាប់អ្នកដែលទើបបញ្ចប់ការសិក្សាថ្មីតាមរយះ កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មី ។ យើងក៏បានចូលរួមក្នុងសកម្មភាពសង្គមនាៗ ជាច្រើនទៀតដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងការបរិច្ចាគឈាម ផងដែរ ហើយនេះជាការរួមចំណែកដ៏ធំមួយម្ដងទៀតជាមួយនឹងការបរិច្ចាគឈាមតាមរយះ មជ្ឈមណ្ឌលជាតិផ្ដល់ ឈាមកម្ពុជា”។

ការរៀបចំកម្មវិធីនេះឡើង បានសបញ្ជាក់ឱ្យឃើញពីទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ជាពិសេសការសង្គ្រោះជិវិត ចំពោះអ្នកដែលត្រូវការឈាម ក្នុងនាមជាស្ថាប័នឯកជនមួយដែលបាន បម្រើជូននូវសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាអស់រយៈពេល ​៣០ ឆ្នាំមកហើយ​ ។​ ​

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

សេវាទូទាត់មូលប្បទានប័ត្រ ជម្រើសនៃការទូទាត់កាន់តែសម្បូរបែបប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់!

ជាមួយនឹងសេវាទូទាត់មូលប្បទានប័ត្ររបស់ធនាគារ អ៊ូរី លោកអ្នកអាចធ្វើការដាក់ប្រាក់ជាមួយមូលប្បទានប័ត្រដែលទទួលបានពីធនាគារក្នុងស្រុកដ៏ទៃ។ សេវាកម្មនេះនឹងផ្តល់ជូនអតិថិជនធនាគារ អ៊ូរី នូវជម្រើស ដាក់ប្រាក់បន្ថែមទៀតដើម្បីសម្រួលដល់ដំណើរការអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។

លក្ខណៈផលិតផល៖

  • សេវាទូទាត់មូលប្បទានប័ត្រពីធនាគារក្នុងស្រុកដ៏ទៃ
  • រូបិយប័ណ្ណ៖ ប្រាក់រៀល, ដុល្លារ

អនុវត្តចំពោះសាខាការិយាល័យរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំនួន33 សាខា ដែលមានដូចខាងក្រោម៖

ល.រ​សាខាទីតាំង
1ការិយាល័យកណ្តាលអគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស ភូមិ ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
2ខណ្ឌឫស្សីកែវ - ទួលសង្កែទី១ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
3ខណ្ឌឫស្សីកែវ - សង្កាត់គីឡូម៉ែត្រលេខ ៦ផ្ទះលេខ១អា ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
4ខណ្ឌពោធិ៍សែនជ័យ - សង្កាត់កាកាបទី ១អគារលេខ៣៣៨ មហាវិថីសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
5ខណ្ឌទួលគោក - សង្កាត់បឹងកក់ទី ១ក្បាលដីលេខ១៨ & ១៩ ផ្លូវលេខ២៨៩ ភូមិ ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
6ខណ្ឌសែនសុខ - សង្កាត់គោកឃ្លាងផ្ទះលេខ១១&១៣ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
7ខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី៣ផ្ទះលេខ៧០អឺ០ ផ្លូវ១៣៦ កែង ផ្លូវ៥៣ ភូមិភូមិ ១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
8ខណ្ឌច្បារអំពៅ សង្កាត់និរោធផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
9ខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី ៣ផ្ទះលេខ​១៩&២១អឺ០អឺ១ ផ្លូវវេងស្រេង ក្រុមទី១ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
10ខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវអគារលេខ១១៩បេ ផ្លូវលេខ២៧១ ភូមិភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
11ខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី ១ផ្ទះលេខ៦អា និង ៧អា មហាវិថីសម្តេចមុន្នីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
12ខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី ២ផ្ទះលេខ៦១០បេ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
13ខណ្ឌបឹងកេងកង សង្កាត់ទួលស្វាយព្រៃទី២ផ្ទះលេខ១៣១ មហាវិថីសម្តេចមុនីរ៉េត កែង ផ្លូវ៣១០ ភូមិភូមិ ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
14ខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀបអគារលេខ ហ្ស៊ីអ៊ឹមអ៊ែរ ៤៥ & ៤៧ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
15ខណ្ឌ៧មករា - សង្កាត់វាលវង់ផ្ទះលេខ ១៣៨ដេ ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
16ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី ២ផ្ទះលេខអា២១ & អា២៣ មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
17សាខាដូនពេញ​ សង្កាត់ជ័យជំនះ មាត់ទន្លេផ្ទះលេខ៣៨៧ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
18សាខាខណ្ឌ សែនសុខ- ទឹកថ្លាមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
19ស្រុកពញាឮ - ឃុំផ្សារដែកផ្លូវជាតិលេខ៥ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញា​ឮ ខេត្តកណ្តាល
20ស្រុកពញាឮ - ឃុំវិហារហ្លួងអគារលេខ៨៧ ផ្លូវជាតិលេខ៥ ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
21ខណ្ឌព្រែកព្នៅ - សង្កាត់ព្រែកព្នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
22ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី ៣ផ្ទះលេខ២៩៥ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
23ខណ្ឌឫស្សីកែវ - សង្កាត់ស្វាយប៉ាកផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
24ខណ្ឌដង្កោ - សង្កាត់ដង្កោផ្លូវលេខ​២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
25ស្រុកកៀនស្វាយ - ឃុំគគីរផ្ទះលេខ៣៣០បេ & ៣៣០សេ ផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
26ស្រុកលើកដែក - ឃុំកំពង់ភ្នំផ្លូវជាតិលេខ១​ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល
27ខណ្ឌដូនពេញ -ចតុមុខផ្ទះលេខ ៣២២អឺ០ - អឺ៣ មហា​​វិថី​ព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
28ស្រុកអង្គស្នួល - ឃុំបែកចានផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
29ស្រុកខ្សាច់កណ្តាល - ឃុំពែ្រកតាកូវផ្លូវលេខ៣៨០ ភូមិពែ្រកល្វា ឃុំពែ្រកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
30ស្រុកខ្សាច់កណ្ដាល - ឃុំព្រែកតាមាក់ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
31ស្រុកមុខកំពូល - ឃុំពែ្រកអញ្ចាញផ្ទះលេខ១១,១២,១៣អឺ០អឺ១អឺ២ ផ្លូវលេខ១៦៩ កែងនឹងផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
32ស្រុកមុខកំពូល - ឃុំព្រែកដំបងផ្ទះលេខ១១,១២,១៣អឺ០អឺ១អឺ២ ផ្លូវលេខ១៦៩ កែងនឹងផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
33ខណ្ឌទួលគោក- ទឹកល្អក់ទី០៣ផ្ទះលេខ១០សេដេអឺ ផ្លូវលេខ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់
អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ 2014 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ 2022។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។

គិតត្រឹមខែធ្នូ ឆ្នាំ 2023 ធនាគារ អ៊ូរី មានសាខាចំនួន 140 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​1.4 ពាន់លាន សំពៀតឥណទាន 1,212​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ 434 លានដុល្លារ។
ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

 

ធនាគារ អ៊ូរី បានប្រគល់រង្វាន់ជាទឹកប្រាក់ជិតមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ម្ចាស់ជ័យលាភី ៣រូប ពីការប្រកួតប្រជែងរចនា UXUI របស់WOORI WON!

ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការ​កណ្តាលនៃធនាគារ អ៊ូរី បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី​ទាំង ៣រូប ពីការប្រកួតប្រជែងរចនាUXUI របស់WOORIWON សរុបជាទឹកប្រាក់ចំនួន ៩.០០០ ដុល្លាសហរដ្ឋអាមេរិក។ ​កម្មវិធីនេះមានកិត្តិយសដោយមានការចូលរួមប្រគល់រង្វាន់ដោយផ្ទាល់ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ​ គីម ហុងជូ គណៈកម្មការវាយតំលៃ ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់​របស់ ធនាគារ អ៊ូរី​​ ។​
ម្ចាស់ជ័យលាភីទាំងបីរូប ទទួលបាននូវ ប្រាក់រង្វាន់ជាទីគាប់ចិត្តចំនួន ៥.០០០​ ដុល្លារ ៣.០០០ ដុល្លារ​ និង ១.០០០ ដុល្លារ​ ​តាមលំដាប់  លេខ១​ លេខ​២​ និងលេខ៣។ កម្មវិធីប្រគល់រង្វាន់នេះ សបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ធនាគារ អ៊ូរី ទៅលើការបង្កើតនូវបទពិសោធន៍ថ្មី នៃការប្រើប្រាស់កម្មវិធីធនាគារចល័ត​ និងធនាគារឌីជីថល ដែលស្របតាម និន្នាការ នៃការប្រើប្រាស់ និងតម្រូវការរបស់អតិថិជន នៅក្នុងយុគសម័យឌីជីថល។​

លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិ របស់ធនាគារ បានថ្លែងថា ធនាគារ Woori Bank Cambodia បានអញ្ជើញអ្នកដែលមានគំនិតល្អៗនៅក្នុង Fin Tech ដើម្បីចូលរួមបង្កើតការរចនាដ៏ទាក់ទាញ និងមុខងារបន្ថែមដល់ WOORI WON ដើម្បីធ្វើអោយកម្មវិធី ធនាគារចល័តមួយនេះក្លាយជាកម្មវិធី មួយដ៏ទាក់ទាញ និងងាយស្រួលប្រើ
បំផុតនៅក្នុងប្រទេសកម្ពុជា

ចក្ខុវិស័យរបស់ធនាគារ Woori Bank Cambodia គឺដើម្បីក្លាយជា“ជម្រើសទីមួយនៃសេវាកម្មហិរញ្ញវត្ថុ”សម្រាប់ប្រជាជនកម្ពុជាជាមួយនឹងគុណតម្លៃស្នូលរបស់យើងជាធនាគារដែល លឿនបំផុត ងាយស្រួលបំផុត និងច្នៃប្រឌិតបំផុតនៅកម្ពុជា” លោក អគ្គនាយកប្រតិបត្តិបានបន្ត ។​​

តំណាងឱ្យម្ចាស់ជ័យលាភីទាំងអស់ លោក វង្ស ឈឹមឧបុល ជ័យលាភីលេខ១ បាននិយាយថា៖ អាចនិយាយបានថា នេះជាកម្មវិធីថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ឱកាសឱ្យបេក្ខជនទូទៅ រួមទាំងរូបខ្ញុំផងដែរក្នុងការបង្ហាញសមត្ថភាព និងបញ្ចេញស្នាដៃអំពីការរចនា UX/UI សំរាប់កម្មវិធី Mobile Banking។ កម្មវិធីប្រកួតប្រជែងនេះ សបញ្ជាក់ពីការផ្តល់តម្លៃដល់សារៈសំខាន់នៃការងារផ្នែករចនា។ ក្នុងនាមខ្ញុំជាអ្នកអាជីពផ្នែករចនាមួយរូប ខ្ញុំពិតជាពេញចិត្ត និង រំភើបចិត្តជាខ្លាំងចំពោះការផ្តួចផ្តើមរបស់ ធនាគារ អ៊ូរី ដែលបានបង្កើត កម្មវិធី នេះឡើង​​

សូមបញ្ជាក់ដែរ​ថា កម្មវិធីប្រកួតប្រជែងរចនា​ UXUI របស់​Woori WON Mobile Banking ត្រូវបានប្រកាសចាប់ផ្តើមបើកទទួលការបង្ហាញស្នាដៃរយៈពេល២ខែពេញ​ ដោយចាប់ផ្ដើមឡើងតាំងពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់សាធារណជន ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​​។ មានបេក្ខជនបានដាក់ពាក្យចូលរួមយ៉ាងច្រើន ទូទាំងប្រទេស ដែលបានធ្វើឱ្យដំណើរការ វាយតម្លៃ និងដាក់ពិន្ទុទៅលើស្នាដៃរចនាដែលបានទទួលមក តាមគោលការណ៍ការវិនិច្ឆ័យដ៏តឹងរឹង និងយុត្តិធម៌ ត្រូវចំណាយពេលយូរជាងការរំពឹងទុក។​ ​

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក     ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់។​

“ទិវាអតិថិជន អ៊ូរី” ទិវានៃការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ របស់ធនាគារអ៊ូរី !

ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកំណត់ជាថ្ងៃនៃ ទិវាអតិថិជន អ៊ូរី ដែលមានវត្តមានការចូលរួម ពី អគ្គនាយកប្រតិបត្តិ​ លោក លោក គីម ហុង ជូ រួមជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៅគ្រប់សាខាទាំងអស់របស់​ ធនាគារ អ៊ូរី ទូទាំងប្រទេស ដើម្បីទទួលស្វាគមន៍ និងបម្រើសេវាកម្មដោយផ្ទាល់​ ជូនដល់អតិថិជន។​ កម្មវិធី ​​“ទិវាអតិថិជន អ៊ូរី” ប្រចាំឆ្នាំ ២០២២ ត្រូវបានធ្វើឡើងជាលើកដំបូង ក្រោយពីបានក្លាយខ្លួនជា ធនាគារពាណិជ្ជកាលពីដើមឆ្នាំ ២០២២។ កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណង​បីសំខាន់ៗ រួមមាន ៖

១​.​  ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ធនាគារ អ៊ូរី ទាំងអស់នៅគ្រប់ការិយាល័យសាខា។​

២.  ដើម្បីបង្កើនទំនាក់ទំនងរវាង ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អ៊ូរី ជាមួយអតិថិជន និងបុគ្គលិកសាខា តាមរយៈការបម្រើសេវាកម្មដោយផ្ទាល់ជូនដល់អតិថិជន  នៅតាមបណ្តាសាខាទាំង ១៣៨ ទូទាំងប្រទេស។

៣. ដើម្បីបង្កើតនូវបទពិសោធន៍ល្អៗ និងអារម្មណ៍ល្អៗ ជូនដល់អតិថិជនរបស់ធនាគារ អ៊ូរី នៅគ្រប់បណ្តាសាខាទាំងអស់ ក៏ដូចជាបង្ហាញឲ្យឃើញថា ការបម្រើសេវាអតិថិជន គឺជាទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់គ្រប់កម្រិតផងដែរ។

ចាប់ពីម៉ោង​​ ៨:០០ ព្រឹក រហូត ដល់ ១២:០០ ថ្ងៃត្រង់ រាល់អតិថិជន ទាំងអស់ដែលអញ្ជើញមកទទួលសេវាកម្មនៅ ធនាគារអ៊ូរី ដែលមានដូចជា បើកគណនី ដាក់ប្រាក់ ទូទាត់ប្រាក់កម្ចី ផ្ទេរប្រាក់ ​និងសេវាកម្ម​ផ្សេងៗ​ទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវ​កិតិ្តយស ជាមួយនឹងសេវាកម្មពិសេស ដែលមិនធ្លាប់មានពីមុនមក។

 

អតិថិជនដែលបានចូលរួម ទទួលបានការប្រគល់ជូននូវកាដូរ អាហារសម្រន់ ភេសជ្ជៈ ដើម្បីជាការស្វាគមន៍អតិថិជន ពីសំណាក់លោកអគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងគ្រប់ជាន់ខ្ពស់​ និងប្រធានសាខា។ បន្ទាប់មកមានការ​ជជែក សំណេះសំណាលជាមួយអតិថិជន បន្តដោយការថតរូបអនុស្សាវរីយ៍ និងបញ្ចប់ដោយការជូនដំណើរអតិថិជន មុនពេលអតិថិជនចាកចេញពីសាខា ប្រកបដោយការយកចិត្តទុកដាក់បំផុត ពីបុគ្គលិក និងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់។ ​

កម្មវិធីនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងថ្លែងអំណរអរគុណពីសំណាក់ ធនាគារ អ៊ូរី ដល់អតិថិជនចំពោះការគាំទ្រ និងជឿជាក់មកលើសេវាកម្មហិរញ្ញវត្ថុរបស់យើង​កន្លងមក ជិត៣០ឆ្នាំមកនេះ។

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន ១៣៨ នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង ៤០០០​ នាក់  ហើយបាន និងកំពុងពង្រីកបណ្តាញសាខា និង បណ្តាញ អេ ធី អឹម បន្ថែមទៀតទូទាំងប្រទេស។ គិតត្រឹថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន ,៣ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ១ ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២៩៥ លានដុល្លារអាមេរិក និងចំនួនអតិថិជនជាង ៣៧៤,១៧៧ នាក់

អត្រាការប្រាក់កាន់តែខ្ពស់ និងងាយស្រួលដក-ដាក់ប្រាក់ជាងមុនជាមួយគណនីសន្សំផ្លឹសពីធនាគារ អ៊ូរី!

កាន់តែពិសេស​ជាមួយ “គណនីសន្សំផ្លឹស” ពីធនាគារ អ៊ូរី​ ដែលសក្តិសមបំផុត​សម្រាប់លោកអ្នក​ដែលត្រូវ​ការ​ប្រើប្រាស់ ឬបង្វិលសាច់ប្រាក់ប្រចាំថ្ងៃ និងចង់បង្កើនសាច់ប្រាក់បន្ថែមពីការសន្សំ ទៅលើ​សមតុល្យ​ដែលនៅក្នុងគណនី។​ ​

គណនីសន្សំផ្លឹស គឺជាប្រភេទផលិតផលគណនីសន្សំថ្មីមួយទៀតរបស់ធនាគារ អ៊ូរី ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។

ជម្រើសដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំទូទៅដទៃទៀត គឺជាអត្ថប្រយោជន៍ពិសេស របស់ គណនីសន្សំផ្លឹស។ លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលក្នុងអត្រារហូតដល់ 3.5 ភាគរយក្នុងមួយឆ្នាំ។

លើសពីនេះ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដែលអាស្រ័យលើសមតុល្យគណនី និងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាតថៃ ជាមួយនឹងលក្ខខណ្ឌសមតុល្យគណនីអប្បបរមាដូចខាងក្រោម៖​

  • 400,000 រៀល ឬ 100 ដុល្លារអាមេរិក សម្រាប់អតិថិជនឯកត្តបុគ្គល
  • 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក សម្រាប់អតិថិជនស្ថាប័ន។

ជ្រើសរើសគណនីសន្សំ ដែលសក្តិសមជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត​ជាមួយ​គណនីសន្សំផ្លឹស ពីធនាគារអ៊ូរី ។

របៀបស្នើសុំបើកគណនី៖

សូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ 023 96 3333 | 081 331 333​

ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia

អំពីធនាគារ អ៊ូរី

ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន 138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹម
ថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង 374,177 នាក់។

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង