ទទួលបានប្រាក់រង្វាន់រៀងរាល់ខែសម្រាប់ម្ចាស់ការ៉ាស់សាំង និងបុគ្គលិកការ៉ាស់សាំង ប្រើប្រាស់ WOORI Big KHQR Standee!

ផ្ដល់ជូនរង្វាន់សាច់ប្រាក់ជាច្រើនក្នុងមួយខែ ដល់ពាណិជ្ជករថ្មី និងពាណិជ្ជករចាស់ ដែលបង្ហាញ និងទទួលការទូទាត់តាម WOORI KHQR ខ្នាតធំ។

លក្ខខណ្ឌតម្រូវ៖

  1. លក្ខខណ្ឌចំនួនប្រតិបត្តិការ៖
    •  ចំនួនប្រតិបត្តិការចាប់ពី 15 ដល់ 29ដង ជាមួយចំនួនអតិថិជន 10នាក់ ផ្សេងៗគ្នា នឹងទទួលបានប្រាក់រង្វាន់ 5ដុល្លារ ឬ 2ម៉ឺនរៀល
    •  ចំនួនប្រតិបត្តិការចាប់ពី 30 ដល់ 49ដង ជាមួយចំនួនអតិថិជន 15នាក់ ផ្សេងៗគ្នា នឹងទទួលបានប្រាក់រង្វាន់ 10ដុល្លារ ឬ 4ម៉ឺនរៀល
    •  ប្រតិបត្តិការចាប់ពី 50ដងឡើងទៅ ជាមួយចំនួនអតិថិជន 25នាក់ ផ្សេងៗគ្នា នឹងទទួលបានប្រាក់រង្វាន់ 20ដុល្លារ ឬ 8ម៉ឺនរៀល
  1. រាប់បញ្ចូលចាប់ពី 2 ដុល្លារ ឬ 8 ពាន់រៀល ក្នុងមួយប្រតិបត្តិការ (ការស្គេនខ្លួនឯងមិនត្រូវបានរាប់បញ្ចូលឡើយ)។
  2. រាប់បញ្ចូលការស្គេនពីគ្រប់ធនាគារ ។
  3. សម្រាប់ម្ចាស់ការ៉ាស់សាំង ត្រូវមានសមតុល្យមធ្យមប្រចាំថ្ងៃក្នុងគណនីយ៉ាងហោចណាស់ 1,000 ដុល្លារ ឬ 4,000,000 រៀល  ក្នុងអំឡុងពេលប្រូម៉ូសិននេះ ។
  4. សម្រាប់បុគ្គលិកចាក់សាំង នឹងទទួលបានរង្វាន់ដោយស្វ័យប្រវត្តិ ប្រសិនបើម្ចាស់ការ៉ាស់សាំងទទួលរង្វាន់ដូចខាងក្រោម៖
    • ប្រសិនបើម្ចាស់ការ៉ាស់សាំងទទួលបាន 5ដុល្លារ ឬ 2ម៉ឺនរៀល នោះបុគ្គលិកចាក់សាំងនឹងទទួលបាន 5 ដុល្លារ ឬ 2 ម៉ឺនរៀល ក្នុងម្នាក់ៗ
    • ប្រសិនបើម្ចាស់ការ៉ាស់សាំងទទួលបាន 10 ដុល្លារ ឬ 4 ម៉ឺនរៀល នោះបុគ្គលិកចាក់សាំងទទួលបាន 10 ដុល្លារ ឬ 4 ម៉ឺនរៀល ក្នុងម្នាក់ៗ
    • ប្រសិនបើម្ចាស់ការ៉ាស់សាំងទទួលបាន 20 ដុល្លារ ឬ 8 ម៉ឺនរៀល នោះបុគ្គលិកចាក់សាំងទទួលបាន 10 ដុល្លារ ឬ 4 ម៉ឺនរៀល ក្នុងម្នាក់ៗ
    • បញ្ជាក់៖ ផ្ដល់ជូនដល់បុគ្គលិកច្រើនបំផុតត្រឹមចំនួន 3នាក់តែប៉ុណ្ណោះ ក្នុងមួយ       ការ៉ាស់សាំង។ រង្វាន់នឹងត្រូវបានផ្ទេរចូលគណនីបុគ្គលិកការ៉ាស់សាំងដោយផ្ទាល់តាមរយៈគណនីធនាគារ អ៊ូរី។
  1. ម្ចាស់ការ៉ាស់សាំង និងបុគ្គលិក ម្នាក់មានសិទ្ធិឈ្នះតែមួយរង្វាន់តែប៉ុណ្ណោះក្នុងមួយខែ។
  2. ការផ្តល់ប្រាក់រង្វាន់នឹងធ្វើឡើងនៅខែបន្ទាប់នៃខែនីមួយៗ។

បញ្ជាក់៖ ចំនួនរង្វាន់នៃខែនីមួយៗអាចប្រែប្រួលទៅតាមចំនួនអ្នកគ្រប់លក្ខខណ្ឌរហូតដល់កំណត់នៃទឹកប្រាក់សរុប។

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

សម្រាប់ព័ត៌មានលម្អិត: 023 963 333 / 081 331 333

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Share